កាលពីថ្ងៃសៅរ៍ ទី៣ មេសានេះ ប្រទេសអូស្រ្តាលី បន្តកម្មវិធីចែកចាយវ៉ាក់សាំងកូវីដ ១៩ ពីក្រុមហ៊ុន AstraZeneca PLC បន្ទាប់ពីមានករណីកកឈាមដែលបង្កការព្រួយបារម្ភអំពីសុវត្ថិភាពវ៉ាក់សាំងនេះ។
នាយករងវេជ្ជសាស្ត្រនៅប្រទេសអូស្ត្រាលីលោក Michael Kidd បាននិយាយថា៖ «ហានិភ័យនៃផលប៉ះពាល់ធ្ងន់ធ្ងរនៅតែមានកម្រិតទាបនៅឡើយ ប៉ុន្តែសុវត្ថិភាព គឺមានសារៈសំខាន់បំផុតដូច្នេះហើឋយទើបក្រុមផ្ដល់ប្រឹក្សាផ្នែកបច្ចេកទេសលើការចាក់ថ្នាំបង្ការ (Australian Technical Advisory Group on Immunization) និងរដ្ឋបាលទំនិញព្យាបាល (Therapeutic Goods Administration) កំពុងបន្តយកចិត្តទុកដាក់លើករណីនេះ»។ នេះបើតាមការរាយការណ៍របស់សារព័ត៌មាន Reuters ។
ប្រទេសអូស្រ្តាលី បានចាប់ផ្តើមយុន្ទាការចាក់វ៉ាក់សាំងទៅប្រជាជនចំនួន ២៥ លាននាក់របស់ខ្លួននៅក្នុងខែកុម្ភៈ ដែលភាគច្រើនរំពឹងថា នឹងទទួលបានវ៉ាក់សាំងពីសាកលវិទ្យាល័យ Oxford / AstraZeneca៕