ប្រទេសឥណ្ឌា ទំនងជាពន្យារពេលបញ្ជូនវ៉ាក់សាំង AstraZeneca ទៅឱ្យមជ្ឈមណ្ឌល COVAX ដែលគាំទ្រដោយ GAVI/WHO សម្រាប់ខែមីនា និងមេសា។
អង្គការ UNICEF បាននិយាយថា៖ «វ៉ាក់សាំងដែលត្រូវដឹកជញ្ជូនទៅប្រទេសនៅក្នុងកម្មវិធី COVAX នៅខែមីនា និងមេសា អាចនឹងត្រូវពន្យារការនាំចេញវ៉ាក់សាំងដែលផលិតដោយវិទ្យាស្ថានសឺរុមឥណ្ឌា (Serum Institute of India)»។
កាលពីថ្ងៃទី ២៤ មីនា ប្រទេសឥណ្ឌា បានផ្អាករាល់ការនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតដោយ SII ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងបណ្តោះអាសន្នដោយត្រូវបំពេញតម្រូវការក្នុងស្រុក ខណៈករណីឆ្លងនៅតែបន្តកើនឡើង៕