កាលពីថ្ងៃចន្ទ ទី ១៧ ឧសភា រដ្ឋមន្ត្រីសុខាភិបាលលោក Harsh Vardhan បាននិយាយថា ការចែកចាយវ៉ាក់សាំងនៅឥណ្ឌាគួរតែកើនឡើងដល់ ៥១៦ លានដូស ត្រឹមខែកក្កដា និងច្រើនជាង ២ ពាន់លានដូសនៅចន្លោះខែសីហា ដល់ខែធ្នូ។
ទោះបីជាប្រទេសឥណ្ឌា ជាប្រទេសផលិតវ៉ាក់សាំងធំជាងគេបំផុតនៅលើពិភពលោកក៏ដោយប៉ុន្តែមានប្រជាជនតែ ១៤១,៦ លាននាក់ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំង ១ ដូស។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងសុខាភិបាល។ ប្រជាជនដែលបានចាក់វ៉ាក់សាំងយ៉ាងពេញលេញមានត្រឹមតែជាង ៤០,៤ លាននាក់ប៉ុណ្ណោះ។
រដ្ឋាភិបាលបាននិយាយថាខ្លួននឹងបញ្ជូនវ៉ាក់សាំងកូវីដ ១៩ ចំនួន ៥ លានបន្ថែមទៀតទៅរដ្ឋផ្សេងៗ ក្នុងរយៈពេល ៣ ថ្ងៃខាងមុខ៕