កាលពីថ្ងៃសៅរ៍ ទី ៦ មីនា ប្រធានាធិបតីប៉ារ៉ាហ្គាយ លោក Mario Abdo Benitez បានអំពាវនាវឱ្យគណៈរដ្ឋមន្ត្រីរបស់លោកលាលែងពីតំណែង បន្ទាប់ពីមានបាតុកម្មប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាលអំឡុងពេលមានរោគរាតត្បាតកូវីដ ១៩។
ការលើកឡើងរបស់លោក គឺធ្វើឡើងបន្ទាប់ពីមានការតវ៉ាកាលពីថ្ងៃទី ៥ មីនា ទាក់ទងនឹងការខ្វះខាតវ៉ាក់សាំងកូវីដ ១៩ និងទាមទារឱ្យលោកលាលែងពីតំណែង។
ការតវ៉ានោះមានការប៉ះទង្គិចគ្នារវាងប៉ូលិស និងក្រុមអ្នកតវ៉ាដែលបណ្តាលឱ្យមានអ្នករងរបួស ២១ នាក់៕