កាល​ពី​ថ្ងៃ​ចន្ទ ទី ២២ មីនា ប្រធានាធិបតី​រុស្ស៊ី​បាន​ច្រានចោល​ការ​រិះគន់​របស់​បរទេស​ទៅ​លើ​វ៉ាក់សាំង SputnikV របស់​រុស្ស៊ី។

វ៉ាក់សាំង SputnikV ត្រូវ​បាន​ឧបត្ថម្ភ​ដោយ​រដ្ឋ​រុស្ស៊ី ប៉ុន្តែ​មិន​ទាន់​ត្រូវ​បាន​អនុម័ត​ឱ្យ​ប្រើប្រាស់​នៅ​តាម​បណ្តា​ប្រទេស​លោក​ខាង​លិច​នៅ​ឡើយ​ទេ។ រុស្ស៊ី​នៅ​តែ​ទទូច​ថា វ៉ាក់សាំង​របស់​ខ្លួន​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រើប្រាស់។

ក្រុម​អ្នក​រិះគន់​នៅ​បស្ចិម​ប្រទេស​បាន​លើក​សំណួរ​ចោទ​អំពី​វ៉ាក់សាំង​ដែល​ផលិត​ដោយ​រុស្ស៊ី​នោះ ហើយ​បាន​ចោទ​ប្រកាន់​រុស្ស៊ី​ថា បាន​ប្រើ​វ៉ាក់សាំង​នោះ​ជា​ឧបករណ៍​ឃោសនា​នយោបាយ។ ប៉ុន្តែ​លោក ពូទីន បាន​ហៅ​ការ​អត្ថាធិប្បាយ​របស់​ក្រុម​អ្នក​រិះគន់​នេះ​ថា ជា​រឿង​ចម្លែក៕