ក្រុង​វ៉ា​ស៊ីន​តោនៈ​ ប្រធានា​ធិបតី​អាមេ​រិក​លោក​ ដូណាល់​ត្រាំ ​បាន​តែង​តាំង​លោក​ John Abizaid ​ជា​ឧត្តម​​សេនីយ៍​ជាន់​ខ្ពស់​អាមេ​រិក​ម្នាក់​មក​ពី​សង្រ្គាម​អុីរ៉ាក់ ​ដែល​បាន​សិក្សា​ពី​បញ្ហា​នៅ​តំបន់​មជ្ឈិម​បូព៌ា​ជា​ច្រើ​ន​ឆ្នាំ ជា​ឯក​អគ្គ​រដ្ឋ​ទូត​ប្រចាំនៅ ​អារ៉ាប៊ី​សាអ៊ូឌីត​ ស្រប​ពេល​មាន​ភាព​តាន​តឹង​ ដែល​កំពុង​កើន​ឡើង ​រវាង​សម្ព័ន្ធ​​មិត្ត​ដ៏​យូរ​អង្វែង​នេះ​។

លោក​ Abizaid ​គឺ​ជាអ្នក​និយាយ​ភាសា​អារ៉ាប់បាន​យ៉ាង​​ស្ទាត់​ មាន​ដើម​កំណើត​ពី​គ្រិស្ត​តាលីបង់​​ ដែល​បាន​ដឹក​នាំ​ទី​បញ្ជាការ​កណ្តាល​អាមេរិក ​ដែល​បាន​សិក្សា ​និង​តាម​ដាន​ស្ថាន​ការណ៍​នៅ​តំបន់​មជ្ឈិម​បូព៌ា​ នៅ​ក្នុង​សង្រ្គាម​អ៊ីរ៉ាក់ ​ក្រោយ​ពី​ការ​ឈ្លាន​ពាន​របស់​អាមេ​រិក​នៅ​ក្នុង​ពី​ឆ្នាំ​ ២០០៣​​ រ​ហូត​ដល់​ ឆ្នាំ​ ២០០៧​។​

លោក​ Abizaid​ មាន​វ័យ​ ៦៧ ​ឆ្នាំ​ បាន​សរ​សេរ​និក្ខេប​បទ​របស់​លោក​នៅ​សាកល​វិទ្យាល័យ​ Harvard ​អំពី​ អារ៉ាប៊ី​សាអ៊ូឌីត​ ដោយ​បាន​សិក្សា​អំពី​របៀប​ ដែល​ព្រះ​រាជា​ណា​ចក្រ​នេះ​ ធ្វើ​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ទៅ​លើ​ការ​ចំណាយ​ប្រាក់ សម្រាប់​ការ​ការ​ពារ​ជាតិ​។ ​

លោក​ បាន​បញ្ចប់​ការ​សិក្សា​នៅ​បណ្ឌិត​សភា​យោ​ធា​អាមេ​រិក​ West Point​ ហើយ​ក្រោយ​មក​​ទទួល​បាន​អាហារ​រូប​ករណ៍​ទៅ​សិក្ស​នៅ​ប្រទេស​ ហ្ស៊ក​ដា​នី​ ជាទី​ដែល​លោក​ បាន​សិក្សា​ភាសា​​អារ៉ាប់ ​ហើយ​លោក​និយាយ​ភាសា​នេះ ​បាន​យ៉ាង​ស្ទាត់​ជំនាញ​។

លោកប្រធា​នាធិបតី​អាមេរិក​​ ដូណាល់ ត្រាំ មា​នការ​​យឺត​យ៉ាវ​​នៅ​ក្នុង​ការ​ដាក់​បំពេញ​តំណែង​សំខាន់​ៗ​ ស្រប​ពេលដែល​​មាន​ការ​សន្យា​របស់​លោក​ បាន​ធ្វើ​ឲ្យ​ក្រុង​វ៉ាស៊ីន​តោន​មាន​ភាព​រង្គោះ​រង្គើ​នោះ​៕ PSA