កាលពីថ្ងៃអង្គារទី ២៦ មករា ប្រធានាធិបតីអាហ្រ្វិកខាងត្បូងលោក Cyril Ramaphosa បានជំរុញប្រទេសដែលធូរធារបញ្ឈប់ការបញ្ជាទិញវ៉ាក់សាំងកូវីដ ១៩ ដែលមិនត្រូវការជាបន្ទាន់ទេ។ លោកបាននិយាយថា ប្រទេសទាំងអស់ត្រូវចូលរួមសហការគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលនៃកូវីដ ១៩។
ការលើកឡើងរបស់លោក ធ្វើឡើងបន្ទាប់ពីប្រធានអង្គការសុខភាពពិភពលោកបានរិះគន់ទៅបណ្តាប្រទេសអ្នកមានមួយចំនួនបានស្តុកទុកវ៉ាក់សាំងកូវីដ ១៩ លើសតម្រូវការ។ បន្ថែមពីនេះ ក្រុមហ៊ុនដែលផលិតវ៉ាក់សាំងខ្លះផ្តោតទៅលើប្រាកចំណេញ ជាជាងការបញ្ឍប់ការរីករាលដាលទូទាំងសកល។ ដូច្នេះប្រទេសដែលមិនសូវមានថវិការអាចនឹងមិនមានលទ្ធភាពគ្រប់គ្រាន់ ទោះបីជាមានការផ្តល់វ៉ាក់សាំងដោយមិនគិតថ្លៃពីសំណាក់ក្រុមហ៊ុនមួយចំនួនផងដែរ។
ការរីករាលដាលនៃជំងឺផ្តាសាយអាហ្រ្វិកខាងត្បូងគឺអាក្រក់បំផុតនៅក្នុងទ្វីបអាហ្រ្វិក ហើយទ្វីបអាហ្រ្វីកកំពុងព្យាយាមទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមការចាក់វ៉ាក់សាំងទូទាំងប្រទេសដែលមានប្រជាជនប្រមាណ ១,៣ ពាន់លាននាក់៕