ក្រុង​សាន់ត្យាហ្គោ៖ ប្រធានាធិបតី​ស៊ីលី​លោក​ ស៊ីបាស្ទៀន​ ភីណឺរ៉ា ​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​ថ្លែង​ថា ​រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ ដើម្បី​រក្សា ​«​ច្បាប់ ​និង​សណ្តាប់​ធ្នាប់​» ​នៅ​ក្នុង​ផែនការ​តវ៉ា​សម្រាប់​ខែ​មីនា​នៅ​​ពេល​ខាង​មុខ​នេះ​។​

លោក ​ស៊ីបាស្ទៀន​ ភីណឺរ៉ា ​បាន​ថ្លែង​តាមរយៈ​គេហទំព័រ​ធ្វីធើរ​ថា​៖ «​មាន​មនុស្ស​ជា​ច្រើន​កំពុង​រំពឹង​ថា​ នឹង​បង្ក​អំពើ​ហិង្សា​នៅ​ខែ​មីនា ​ខាង​មុខ​នេះ​ រដ្ឋាភិបាល​បាន​រៀបចំ​បង្កើត​ច្បាប់​ការពារ​សន្តិសុខ ​និង​សណ្តាប់​ធ្នាប់​ ហើយ​បាន​ជំរុញ​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ ​សម្រាប់​ខែ​មីនា​ខាង​មុខ​នេះ​​ផង​ដែរ​»​។​

ដោយ​បាន​និយាយ​សំដៅ​ទៅ​លើ​ការ​ទាមទារ​កាន់​តែ​ខ្លាំង​ឡើង​ ជុំវិញ​ការ​កែ​លម្អ​នានា​នៅ​ក្នុង​ការិយាល័យ​រដ្ឋាភិបាល​ លោក​ ស៊ីបាស្ទៀន ភីណឺរ៉ា ​បាន​ថ្លែង​ថា​៖ «​ដើម្បី​បង្កើន​ប្រាក់​សោធននិវត្តន៍​បង្កើត​ការ​ធានា​ឲ្យ​មាន​ប្រាក់​ម៉ោង​ធ្វើ​ការ​ និង​ធ្វើ​ឲ្យ​សេវា​ថែទាំ​សុខភាព​បាន​ល្អ​ប្រសើរ​ឡើង​វិញ​​ កិច្ច​ព្រមព្រៀង​ខ្លះ​​មិនមែន​ជា​អំពើ​ហិង្សា​នោះ​ទេ​ នេះ​គឺ​ជា​មធ្យោបាយ​របស់​រដ្ឋាភិបាល​ដែល​ត្រូវ​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​​​​ប្រទេស​នេះ»​។​

ក្រុម​អង្គការ​ និង​ចលនា​ផ្សេងៗ​ទៀត​ បាន​អំពាវនាវ​ឲ្យ​ធ្វើ​ការ​តវ៉ា​នៅ​ក្នុង​ខែ​មីនា​ ដើម្បី​បន្ត​ឲ្យ​មាន​កម្លាំង​ចលករ​នៃ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​នៅ​ទូទាំង​ប្រទេស​បាន​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ខែ​តុលា​ ដោយសារ​ការ​ដំ​ឡើង​ថ្លៃ​រថភ្លើង​ក្រោម​ដី​ខ្ពស់​នៅ​ក្នុង​ក្រុង​សាន់ត្យាហ្គោ៕​ Xinhua/SK