កាល​ពី​ថ្ងៃ​អាទិត្យ​ ទី ២១​ មីនា​ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក ​Joe Biden ​បាន​លើក ឡើងពី​ការ​រើស​អើង​ពូជសាសន៍​ និង​ពណ៍​សម្បុរ​នៅ​សហ​រដ្ឋ​អាមេរិក​ហើយ​លោក​បាន ប្តេជ្ញា​នឹង​ផ្លាស់ប្តូរ​ច្បាប់​ដែល​អាច​បន្ត​ឱ្យ​មាន​ការ​រើសអើង​។

ការ​លើក​ឡើង​របស់​លោក ​Biden​ គឺ​ធ្វើឡើង​ក្រោយពី​អនុ​ប្រធានា​ធិបតី​សហ​រដ្ឋ​អាមេរិក លោកស្រី ​Kamala Harris ​បាន​ធ្វើ​បឋកថា​ទាក់ទង ​ការ​រើសអើង​ជន​ជាតិ​អាស៊ី​នៅ រដ្ឋ​អាត្លង់តា​កាល​ពីថ្ងៃ​ទី ១៩​ មីនា។

លោកស្រី Harris បាននិយាយថា៖ «ការប្រកាន់ជាតិសាសន៍ គឺពិតជាកើតមានឡើងនៅអាមេរិក ហើយសកម្មភាពបែបនេះគឺតែងតែកើតមានឡើងជានិច្ច»។

លោកស្រីបាននិយាយបន្តថា ការស្អប់ខ្ពើមជនបរទេស ការរើសមនុស្សទៅតាមភេទ គឺពិតជាកើតមានឡើងនៅលើទឹកដីអាមេរិក៕