ក្រុង​សេអ៊ូល៖ មន្ត្រី​របស់​លោក​បាន​ថ្លែង​ថា ​នាយ​សេនាធិការ​ចម្រុះ​លោក​ឧត្តមសេនីយ៍​ ប៉ាក់​ ហាន់គី ​បាន​អំពាវនាវ​ឲ្យ​ត្រៀម​លក្ខណៈ​ប្រុង​ជើង​ការ​កាល​ពី​ថ្ងៃ​ចន្ទ​ នៅ​អំឡុង​ពេល​ការ​ចុះ​ត្រួត​ពិនិត្យ​អង្គភាព​សន្តិសុខ​នៅ​តាម​ព្រំដែន​របស់​លោក ​នៅ​ជិត​សមុទ្រ​លឿង​​។​

យោង​តាម JCS បាន​ឲ្យ​ដឹង​ថា​ ​គោល​បំណង​នៃ​ការ​ធ្វើ​ទស្សនកិច្ច​នោះ​ គឺ​ដើម្បី​ត្រួត​ពិនិត្យ​នៅ​កន្លែង​ខ្សែ​ត្រៀម​ជួរ​មុខ​ ហើយ​បាន​ជំរុញ​ឲ្យ​យោធា​នៅ​ក្នុង​អង្គភាព​ទទួល​បន្ទុក​ផ្នែក​ព្រំដែន​សមុទ្រ ​និង​ឃ្លាំមើល​នៅ​តាម​មាត់​ទន្លេ​នៅ​ជិត​ព្រំដែន​សមុទ្រ​ភាគ​ខាង​លិច​ ឲ្យ​បាន​មុន​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ​Lunar​ New ​Year ​នៅ​ពេល​ខាង​មុខ​នេះ​។​

លោក ​ប៉ាក់​ ហាន់-គី បាន​ថ្លែង​ថា​៖ «​វា​ចាំបាច់​ត្រូវ​ឲ្យ​កងកម្លាំង​របស់​យើង​ត្រូវ​មាន​សមត្ថភាព​ឆ្លើយតប​ទៅ​នឹង​ឧប្បត្តិហេតុ​កើត​ឡើង​នៅ​ពេល​ណា​មួយ​ តាមរយៈ​កម្រិត​សមត្ថភាព​អនុវត្ត​នៃ​ការ​អប់រំ ​និង​ការ​បណ្តុះបណ្តាល​​» ​ដោយ​បាន​អំពាវនាវ​ឲ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​ពេញ​ទំហឹង​ ត្រូវ​ធ្វើ​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ​«ហើយ​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​យក​ឈ្នះ​ឲ្យ​បាន​​មុន​ធ្វើ​សង្គ្រាម​»​៕​ Yonhap/SK