ក្រុង​បាងកកៈ លោក​ឧ​ប​នាយក​រដ្ឋមន្ត្រី Wissanu Kreangam បាន​ថ្លែង​ថា លោក​ឧត្តម​សេនីយ៍ ប្រាយុធ ចានអូចា អាច​បន្ត​ការ​បំពេញ​តួនាទី​របស់​លោក ជា​នាយក​រដ្ឋមន្ត្រី ក្រោយ​ពី​លោក​ត្រូវ​បាន​តែង​តាំង​ដោយ​បក្ស​មួយ​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ​នោះ។

ទោះបីជា​យ៉ាងណាក៏ដោយ ក៏ លោក Wissanu បាន ព្រមាន​អំពី​បញ្ហា​ផ្លូវច្បាប់​ថា លោក​ឧត្តម​សេនីយ៍ ប្រាយុធ បាន​ប្រឈម​មុខ​ថា តើ​រូប​លោក​ត្រូវ​បាន​គេ​ចុះ​ក្នុង​បញ្ជី​ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ដែរ ឬ យ៉ាង​ណា?

គណបក្ស​ផាឡាំង​ប្រា​ឆា​រ៉ាត់ (PPRP) ដែល​គាំទ្រ​របប​សឹក​នោះ និយាយថា លោក​ឧត្តម​សេនីយ៍​ប្រាយុធ ត្រូវ​បាន​គេ​តែង​តាំង​ឲ្យ​ធ្វើ​ជា​បេក្ខជន ដែល​មាន​សក្តានុពល​ប្រកប​ដោយ​ឧត្តម​គតិ​របស់​ខ្លួន​នោះ។

ជា​ឧទាហរណ៍ លោក​ឧ​ត្ត​មសេនីយ៍ ប្រា​យុ​ធ មិនអាច​ជួយ​ឲ្យ​គណបក្ស​ធ្វើ​ការ​ស្ទង់​មតិ​សម្រាប់​ការ​បោះ​ឆ្នោត​ទោះបី​ជា​នៅ​ក្រៅ​ម៉ោង​ការិយាល័យ​ក៏ដោយ។

ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា៖ «មាន​ឧទាហរណ៍​ជាច្រើន​ទៀត ដែល​ច្បាប់​នោះ អាច​ត្រូវ​បាន​រំលោភ​បំពាន។ វា​គឺជា​រឿង​ល្អ​បំផុត ដែល​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ដោយ​ផ្ទាល់​ថា​តើ​អ្វីខ្លះ គឺជា​ហានិភ័យ?»។

លោក Wissanu Kreangam បាន​ទទួលស្គាល់ថា ក្រុម​សមាជិក​រដ្ឋាភិបាល​របស់​គណបក្ស​មួយ អាច​មាន​ផល​ប្រយោជន៍​ច្រើន​ជាង​គណបក្ស​ផ្សេងៗ​ទៀត ដែល​កំពុង​ចូលរួម​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​អាណត្តិ​ក្រោយ​ពី​ព្រោះ ពួកគេ​អាច​ដាក់​គោល​នយោបាយ​ជាតិ​ជាច្រើន ដែល​ពួកគេ​អាច​បង្ហាញ​ទៅ​កាន់ក្រុម​អ្នក​បោះ​ឆ្នោត​ទាំង​អស់​ឲ្យ​បាន​ដឹង។

គណបក្ស PPRP ដឹកនាំ​ដោយ​រដ្ឋមន្ត្រី​ឧ​ស្សហកម្ម លោក Uttama Savanayana ជាមួយ​នឹង​រដ្ឋមន្ត្រី​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​លោក SuvitMaesincee កំពុង​បម្រើ​ការងារ​ឲ្យ​មេ​ដឹកនាំ​រង​របស់​បក្ស​នេះ៕