បុរីញូវយ៉ក៖ អ្នកសម្របសម្រួលពិសេសរបស់អង្គការសហប្រជាជាតិប្រចាំនៅប្រទេសលីបង់ គឺលោក ជេន កូប៊ីស កាលពីថ្ងៃអង្គារ បានអំពាវនាវឲ្យបង្កើតរដ្ឋាភិបាលលីបង់ឲ្យបានឆាប់ បន្ទាប់ពីការលាលែងពីតំណែងរបស់លោកនាយករដ្ឋមន្ត្រី ហាស្សាន ឌៀប និងគណៈរដ្ឋមន្ត្រីរបស់លោកមកនោះ។
ការិយាល័យរបស់លោកបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយថា លោក ជេន កូប៊ីស ដែលបានពន្យល់ដោយសង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅក្នុងកិច្ចប្រជុំបិទទ្វារមួយ កាលពីថ្ងៃអង្គារកន្លងទៅ ដែលបានបញ្ជាក់អំពីសារៈសំខាន់នៃការបញ្ចៀសដោយគ្មានរដ្ឋាភិបាលគ្រប់គ្រងប្រទេស ដែលបានអូសបន្លាយពេលយូរនៅក្នុងប្រទេសមួយនេះ។ លោក ជេន កូប៊ីស បានស្នើឲ្យបង្កើតរដ្ឋាភិបាលថ្មីមួយឲ្យបានឆាប់ ដើម្បីឆ្លើយតបទៅតាមការចង់បានរបស់ប្រជាជនលីបង់ និងការគាំទ្ររបស់ពួកគេជារដ្ឋាភិបាលមួយដែលអាចដោះស្រាយភ្លាមៗ និងឧបសគ្គជាច្រើន កំពុងប្រឈមមុខនៅក្នុងប្រទេស និងរួមមានការដោះស្រាយអំពើពុករលួយពីមុនផង។
លោក ជេន កូប៊ីន ត្រូវបានគេដកស្រង់សម្តីដោយបាននិយាយថា៖ «គឺមានតម្រូវការមនុស្សធម៌ជាបន្ទាន់មួយ ដែលត្រូវការដោះស្រាយ និងធ្វើកំណែទម្រង់ជាចាំបាច់ ដែលត្រូវការយល់ព្រមជាទូទៅ ដោយគ្មានការពន្យារពេលណាមួយ ដើម្បីផ្តល់ទំនុកចិត្តដល់ប្រជាជនលីបង់ និងសហគមន៍អន្តរជាតិ នៅក្នុងប្រទេសលីបង់ ឡើងវិញ»។
រដ្ឋាភិបាលលីបង់បានលាលែងពីតំណែងកាលពីថ្ងៃចន្ទ ស្របពេលតវ៉ាបន្ទាប់ពីមានការផ្ទុះទ្រង់ទ្រាយធំកាលពីថ្ងៃទី ៤ ខែសីហា៕ Xinhua/SK