កាល​ពី​ថ្ងៃ​ពុធ ទី ២៤ មីនា ចំនួន​អ្នក​ស្លាប់​ដោយសារ​កូវីដ ១៩ នៅ​ប្រទេស​ប្រេស៊ីល ​បាន​កើន​ឡើង​រហូត​ដល់ ៣០០ ០០០ នាក់​ធ្វើ​ឱ្យ​ប្រេស៊ីល​ក្លាយ​ជា​ប្រទេស​ទី២ ដែល​បាន​ឆ្លង​កាត់​ចំណុច​នេះ​បន្ទាប់​ពី​អាមេរិក។

នៅ​ថ្ងៃ​ពុធ ​ក្រសួង​សុខាភិបាល​ប្រេស៊ីល​បាន​រាយការណ៍​ថា មាន​មនុស្ស​ស្លាប់​ចំនួន ២ ០០៩ នាក់ ​ដែល​ធ្វើ​ឱ្យ​ការ​ស្លាប់​ឈាន​ដល់​ចំនួន ៣០០ ៦៨៥ នាក់។ កាល​ពី​ថ្ងៃ​អង្គារ ​ប្រទេស​នេះ​កត់ត្រា​ចំនួន​ការ​ស្លាប់​ចំនួន ៣ ២៥១ នាក់ ដែល​តួលេខ​នេះ ​គឺ​ជា​ចំនួន​នៃ​ការ​ស្លាប់​ក្នុង​មួយ​ថ្ងៃ​ច្រើន​ជាង​គេ​របស់​ប្រទេស​នេះ៕