កំពង់ផែ​ហូ​ដេ​ដាៈ ពលរដ្ឋ​យេ​ម៉ែន​នៅ​កំពង់ផែ​ហូដេដា និង​ក្រុង​ដទៃ​ទៀត ព្រួយ​បារម្ភ​ថា បទ​ឈប់​បាញ់​សម្រប​សម្រួល​ដោយ​អង្គការ​សហ​ប្រជាជាតិ អាច​បរាជ័យ​នៅ​ពេល​ណាមួយ ដោយ​បាន​និយាយ​ថា ក្រោយ​ពី​ជំនួប រយៈពេល ៤ ឆ្នាំ​មាន​តែ​កិច្ច​ព្រម​ព្រៀង​ប្រេះ​ស្រាំ​កាន់​ជ្រៅ​ទៅ។

កាលពី​ព្រឹក​ថ្ងៃ​សុក្រ មួយថ្ងៃ​ក្រោយពី​កិច្ចព្រមព្រៀង​ទម្លាយ​ភាពទាល់​ច្រក​មួយ ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ប្រទេស​ស៊ុយអែត ដោយ​ក្រុម​អ្នក​តំណាង​នៃ​រដ្ឋាភិបាល​យេម៉ែន និង​ក្រុម​ឧទ្ទាម​ហ៊ូធី ដែល​ភាគ​ច្រើន​ក្នុង​ចំណោម​ពួកគេ បាន​រង់ចាំ​ជា​យូរ​មក​ហើយ​នោះ។

កំពង់ផែ​ហូ​ដេ​ដា​ជា​ខ្សែត្រៀម​ជួរមុខ​ដ៏​សំខាន់​រវាង​ក្រុម​ឧទ្ទាម និង កងកម្លាំង​ស្មោះ​ត្រង់​រដ្ឋាភិបាល​គាំទ្រ​ដោយ​ក្រុម​យោធា​ចម្រុះ​ដឹកនាំ​ដោយ​អារ៉ាប៊ីសា​អ៊ូឌីត បាន​ស្ងប់ស្ងាត់​ទៅ​វិញ ក្រោយ​ពី​ការ​ប្រឈម​មុខ​ដាក់​គ្នា​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។

ក្រុម​អ្នកស្រុក​បាន​និយាយថា ប៉ុន្មាន​ម៉ោង​ក្រោយមក ការប៉ះទង្គិច​គ្នា បាន​ផ្ទុះឡើង​ជាមួយ​ការ​បាញ់​កាំភ្លើង​ធំ និង​កាំភ្លើង​យន្ត​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ត្រូវ​បាន​គេ​ឮ​នៅ​ភាគ​ខាង​ត្បូង និង​ខាង​កើត។ នេះ គឺជា​ការ​ធ្វើ​តេស្ត​បទ​ឈប់​បាញ់​លើក​ដំបូង។

កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ស្ថាន-ការណ៍​នៅ​ក្រុង​ហូ​ដេ​ដា បាន​ស្ងប់ស្ងាត់​ទៅវិញ ប៉ុន្តែ​ហាង​និង​សាលា​រៀន​នៅ​តែ​បិទ​ទ្វារ​ខណៈ​ក្រុម​ខ្មាន់​កាំភ្លើង ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ភាគ​ខាង​ត្បូង និង​ភាគ​ខាង​កើត។

ចំណែក​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​វិញ អ្នកស្រុក​ហូ​ដេ​ដា​ម្នាក់ បាន​ប្រាប់ AFP ថា គាត់​បានឮ​សំឡេង​បាញ់​កាំភ្លើង​ធំ​ត​គ្នា​ទៅ​វិញ​ទៅ​មក​អស់​រយៈពេល យ៉ាង​យូរ៕