ក្រុងលេហ្គាសពី: មាត់​រណ្តៅ​ភ្នំភ្លើង​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ដែល​បាន​ផ្ទុះ​ឡើង​មាន​សំឡេង លាន់ ឮ ខ្លាំង កំពុង​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចែង​ពណ៌​ក្រហម​កាល​ពី​ថ្ងៃ​ចន្ទ ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាតុភូត​ភ្នំភ្លើង​បាន​ធ្វើ​ការ​ព្រមាន​ថា បាតុភូត​នេះ អាច​ផ្ទុះ​ឡើង​ជា​ថ្មី​អំឡុង​រយៈពេល​ជា​ច្រើន​ថ្ងៃ ដោយ​បាន​បង្ក​ឲ្យ​ក្រុម​ពលរដ្ឋ​រាប់ពាន់​នាក់​រត់​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ។

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ឲ្យ​ដឹង​ថា ការ​រញ្ជួយ​ផែនដី​បង្ក​ឡើង​ដោយ​បាតុភូត​ផ្ទុះ​ភ្នំភ្លើង​និង​ការ​បាក់​ថ្ម បាន​ធ្វើ​ឲ្យ​រញ្ជួយ​ដល់​កំពូល​ភ្នំ Mayon អំឡុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ​បន្ទាប់​ពី​មាន​បាតុភូត​ផ្ទុះ​ភ្នំភ្លើង​បង្ក​ឡើង​ចំហាយ​កម្តៅ​ខ្លាំង​មួយ​ចំនួន​បាន​កើត​ឡើង។

ក្រុម​ពលរដ្ឋ​ជាង ១២០០០ នាក់ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​បញ្ជា​ឲ្យ​ចាក​ចេញ​ទៅ​កាន់​ទី​ចម្ងាយ ៧ គីឡូម៉ែត្រ ហើយ​មាន​ការ​ព្រមាន​ជាច្រើន​អំពី​លំហូរ​កម្អែល​បាតុភូត​ផ្ទុះ​ភ្នំភ្លើង​ដែល​អាច​បង្ក​មហន្តរាយ និង​ផ្សែង​ជាតិ​ពុល​ខ្លាំង។

លោក Claudio Yucot ប្រមុខ​ការិយាល័យ​ប្រជា​ការពារ​នៅ​ក្នុង​តំបន់​នោះ បាន​ថ្លែង​ប្រាប់ AFP ថា៖ «វា​មាន​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ក្រុម​គ្រួសារ​ដែល​ស្នាក់​នៅ​ក្នុង​ទី​បរិវេណភ្នំភ្លើង​និង​ហិត​ផ្សែង​ភ្នំភ្លើង។ «ដោយសារ​តែ​មាន​ភ្លើង​ជា​បន្ត​បន្ទាប់​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នោះ កម្ទេច​កម្ទី​ដែល​បាន​ដក់​នៅ​តាម​ចង្កេះ​ភ្នំ Mayon អាច​នាំ​ឲ្យ​មាន​លំហូរ​កម្អែល​បាតុភូត​ផ្ទុះ​ភ្នំភ្លើង។ បើ​ភ្លៀង​មិន​ឈប់​នោះ វា​អាច​មាន​គ្រោះថ្នាក់​ខ្លាំង»។

កម្អែល​បាតុភូត​ភ្នំភ្លើង​ជា​ពាក្យ​បច្ចេកទេស​សម្រាប់​ពាក្យ​ថា «លំហូរ​កម្អែល​ភ្នំភ្លើង»៕