ក្រុង​តូក្យូៈ មន្ត្រី​បាន​និយាយ​នៅ​​ថ្ងៃ​ចន្ទនេះ​​ថា ​មនុស្ស​​ពីរ​នាក់​ បាន​ស្លាប់​ដោយ​ព្យុះ​ទី​ហ្វុង​មាន​កម្លាំង ​ដែល​បាន​វាយ​ប្រហារ​ប្រទេស​ជប៉ុន​នៅ​ចុង​សប្តាហ៍។​

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ ព្យុះ​ទី​ហ្វុង​ត្រាមី ​(Trami) ​បាន​បោស​សម្អាត​ប្រទេស​ជប៉ុន ប៉ុន្តែ​ខ្យល់​បក់​យ៉ាង​ខ្លាំង​ និង​បង្កឲ្យ​ភ្លៀង​ធ្លាក់​ច្រើននាំឲ្យ​មាន​ការ​ខូច​ខាត​និង​បង្ក​ឲ្យ​ផ្លូវ​ថ្នល់​នានា​និង​ខ្សែ​រថភ្លើង កកស្ទះ​។

ក្រុម​មន្ត្រី​ក្នុង​តំបន់​ និង​ប៉ូលិស​ បាន​និយាយ​ថា​ មនុស្ស​ពីរ​នាក់ ​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ នៅ​ពេល​ព្យុះ​បណ្តាល​ឲ្យ​បាក់​ដី​នៅ​ប្រទេស​ជប៉ុន​ភាគ​លិច​។

ទូរ​ទស្សន៍ ​NHK ​បាន​ឲ្យ​ដឹង​ថា ​មនុស្សពីរ​នាក់​ទៀត​ ត្រូវ​បាន​គេ​រាយ​ការណ៍​ថា​បាន​បាត់​ខ្លួន ​ហើយ​មនុស្ស​ជាង​១២០​ នាក់​ បាន​រង​របួស​នៅ​ក្នុង​ព្យុះ​​ដែល​មាន​កម្លាំង​ខ្លាំង​នោះ​៕ AFP