ក្រុង​វ៉ា​ស៊ីន​តោនៈ​ ព្រឹទ្ធសភា​អាមេរិក​កាល​ពី​ថ្ងៃ​ពុធ ​បាន​ដោះស្រាយ​ជា​មួយ​បក្ស​ទាំង ​២​ ដែល​នាំ​គ្នា​ស្តី​បន្ទោស​គោល​នយោបាយ​បរទេស​របស់​លោក ​ដូណាល់​ ត្រាំ​ និង​សម្ព័ន្ធមិត្ត​ជា​មួយ​ក្រុង​រីយ៉ាដ​របស់​លោក ​ដែល​បាន​បោះ​ឆ្នោត​ដើម្បី​បញ្ចប់​ការ​គាំទ្រ​ចំពោះ​​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​សង្គ្រាម​បង្ហូរ​ឈាម​ដឹកនាំ​ដោយ​អារ៉ាប៊ី​សាអ៊ូឌីត​នៅ​យេម៉ែន​។​

ក្រុម​តំណាងរាស្ត្រ​នៅ​ក្នុង​សភា​គ្រប់គ្រង​ដោយ​គណបក្ស​សាធារណរដ្ឋ​ បាន​អនុម័ត​កាត់​បន្ថយ​អំណាច​ប្រធានាធិបតី​ជា​ប្រវត្តិសាស្ត្រ​មួយ ​ដែល​លោក ​ដូណាល់ ត្រាំ ​ផ្ទាល់ ​«បាន​បញ្ជា​ឲ្យ​ដក​កង​កម្លាំង ​អាមេរិក​ចេញ​ពី​កន្លែង​សង្គ្រាម​ ឬ​កន្លែង​ដែល​មាន​ឥទ្ធិពល​របស់​សាធារណរដ្ឋ​យេម៉ែន​» ​ក្នុង​រយៈ​ពេល ​៣០ ​ថ្ងៃ​នោះ​។​

ព្រឹទ្ធសភា​បាន​បោះ​ឆ្នោត​ទទួល​បាន​ចំនួន ​៥៤ ​ទល់ ​៤៦ ​សំឡេង ​ដោយ​មាន​សមាជិក​បក្ស​សាធារណរដ្ឋ ​៧​ រូប​មិន​គាំទ្រ​ប្រធានាធិបតី​ ហើយ​នឹង​ចូលរួម​ជា​មួយ​នឹង​គណបក្ស ​ប្រជាធិបតេយ្យ​។​

បច្ចុប្បន្ន​នេះ ​ឯកសារ​ទាំង​នោះ ​ត្រូវ​​​បាន​ដាក់​ជូន​ទៅ​សភា​ដឹកនាំ​ដោយ​បក្ស​ប្រជាធិបតេយ្យ ​ដែល​បាន​អនុម័ត​វិធាន​ការ​ស្រដៀង​គ្នា​មួយ​ ​ដែល​បាន​ជាប់​គាំង​នៅ​ដើម​ឆ្នាំ​នេះ​​ ហើយ​ដែល​ទំនង​ជា​ត្រូវ​​អនុម័ត​ដោយ​កិច្ច​ប្រឹងប្រែង​ថ្មី​បំផុត​នេះ​​។​

សេតវិមាន​បាន​គំរាម​កំហែង​វេតូ​ ​ដោយ​ហៅ​វិធានការ​នោះ​ថា​ជា «​កំហុស​» មួយ ​ហើយ​និយាយ​ទៀត​ថា​ វិធានការ​នោះ ​នឹង​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ទំនាក់​ទំនង​ទ្វេ​ភាគី​នៅ​ក្នុង​តំបន់​ និង​ធ្វើ​​ឲ្យ​ប៉ះពាល់​ដល់​សមត្ថភាព​របស់​ក្រុង​វ៉ាស៊ីនតោន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​ជ្រុល​និយម​។​

ប៉ុន្តែ​ការ​អនុម័ត​របស់​ព្រឹទ្ធសភា​នេះ នឹង​បង្កើត​ជា​ប្រវត្តិសាស្ត្រ​​មួយ​។ ​នេះ គឺ​ជា​​​វិធានការ​ដំបូង​ ដែល​ត្រូវ​បាន​អនុម័ត​ដោយ​ព្រឹទ្ធសភា៕ AFP/SK