
ភ្ញៀវទេសចរមកដល់ព្រលានយន្តហោះអន្តរជាតិPhuket កាលពីថ្ងៃទី ២២ ខែវិច្ឆិកា។ AFP
វិស័យទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយនៅក្នុងប្រទេសថៃ ក្នុងនោះកោះភូកេត (Phuket) ដែលជាតំបន់មានប្រជាប្រិយបំផុតរបស់ប្រទេសនេះ ជិតចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ ១៩ ដ៏ធំសម្បើម នៅពេល ២ ខែ ខាងមុខ ដើម្បីជំរុញឱ្យមានការបើកដំណើរការឡើងវិញលើវិស័យទេសចរណ៍ក្នុងតំបន់នេះ។
កោះនេះ គ្រោងនឹងចែកចាយវ៉ាក់សាំងដល់មនុស្សយ៉ាងតិច ៤៦ ម៉ឺននាក់ ដោយរំពឹងថា នៅថ្ងៃទី ១ ខែកក្កដា នៅពេលរដ្ឋាភិបាលបានចាក់វ៉ាក់សាំងដល់ភ្ញៀវទេសចរបរទេសផងនោះ សង្ឃឹមថា ចំនួនភ្ញៀវទេសចរដែលមកលេងតំបន់នេះនឹងចាប់ផ្ដើមប្រសើរឡើងវិញ។