ក្រុងតូក្យូៈ ​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​ បាន​ថ្លែង​ថា ​នៅ​ថ្ងៃព្រហស្បតិ៍នេះ ក្រុម​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ ​កំពុង​តែ​បន្ត​ស្វែង​រក​ទា ហាន​ម៉ារីន​អាមេរិក​ ៦​ នាក់​ ដែលបាត់​ខ្លួន ​ក្រោយ​ពី​យន្តហោះ​យោធា​អាមេរិក​ ២​ គ្រឿង​ បាន​ធ្លាក់​នៅ​អំឡុង​ពេល​ប្រតិបត្តិការ​ចាក់​ប្រេង​មួយ​នៅ​ឆ្នេរ​សមុទ្រ​ជប៉ុន​។

លោក​​ Takeshi ​Iwaya ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា​ បុរស​ម្នាក់បម្រើ​ការ​នៅ​លើ​យន្ត​ហោះ​ ​ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ​ ​ហើយ​ត្រូវ​បាន​គេ​គិត​ថា​ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ល្អ​ប្រសើរ​វិញ​ហើយ​។

លោក​​ Iwaya ​បាន​បន្ថែម​ថា​៖«យន្ត​ហោះ​យោធា​អាមេរិក​និ ង​យន្ត​ហោះ​ស្វ័យ​ការពារ​របស់ជប៉ុន​ ​និង​នាវា​ជា​ច្រើន​គ្រឿង​ទៀត​ កំពុង​តែ​ស្វែង​រក​ក្រុម​អ្នក​ដែល​កំពុង​បាត់​ខ្លួន​…ខ្ញុំ​សង្ឃឹម​ថា​ សមាជិក​ទាំង​អស់​នោះ​ នឹង​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​សុវត្តិភាព ​ក្នុង​ពេល​ឆាប់ៗ​នេះ​ ទៅ​តាម​លទ្ធ​ភាព​ដែល​ពួក​គេ​អាច​ធ្វើ​ទៅ​បាន​»។

​​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ទាហាន​ម៉ារីនក្រុម​​ទី​ ៣​ ​ដែល​ត្រូវ​បញ្ជូន​ទៅ​ច្បាំង​នៅ​ប្រទេស​ផ្សេង​ទៀត ​បាន​ថ្លែងថា​៖ ​ទាហាន​ម៉ារីនទាំងនោះ​ ​ កំពុង​ធ្វើ ​«​ការ​ហ្វឹក​ហាត់​​ជា​ប្រចាំ​»​ នៅ​ពេល​ដែល​យន្ត​ហោះ​ទាំងនោះ បានធ្លាក់​នៅ​ម៉ោងប្រហែល​​ ២​ព្រឹក​។

លោក ​​Iwaya ​បាន​ថ្លែង​ថា​ យន្ត​ហោះ​​ចម្បាំង​ធុន​ ​F/A-18 ​ជា​មួយ​ពីឡុត​ ២នាក់​នៅ​លើ​យន្ត​ហោះ​ និង​នាវា​ចាក់​ប្រេង​ម៉ាក​ KC-130​ មួយ​គ្រឿង ​ដែល​មាន​យានិក​ ៥​ នាក់​ បាន​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ​​​ ប្រហែល​ ១០០​ គីឡូ​ម៉ែត្រ​ ​នៅ​ជ្រោយ​សមុទ្រ​ម៉ូរ៉ូតូ​នៅ​ភាគ​នីរតី​ប្រទេស​ជប៉ុន​។

​រដ្ឋ​មន្ត្រី​រូប​នោះ​ បាន​បញ្ជាក់​អះអាង​ថា ​ក្រុម​យានិក​ទាំង​នោះ​ ត្រូវ​បាន​គេ​ជួយ​សង្គ្រោះ ​ដោយ​យន្ត​ហោះ​ចម្បាំង​។

លោក​បាន​ថ្លែង​ថា​​ កង​កម្លាំង​ការពារ​ជាតិ​របស់​ជប៉ុន ​បាន​ដាក់​ពង្រាយ​យន្ត​ហោះ​ ៩​គ្រឿង​ និង​នាវា​៣​គ្រឿង​សម្រាប់​ស្វែង​រក​​អ្នក​បាត់​ខ្លួន​ ។

​កងម៉ារីន​ បាននិយាយ​ថា​៖ «​យើង​សូមថ្លែងអំណរគុណ​សម្រាប់កិច្ចខិតខំប្រឹង​ប្រែង​របស់​​ក្រុម​កងកម្លាំង​ស្វ័យ​ការ​ពា​រ​​មដែនសមុទ្រ​ជប៉ុ​ន​ ខណៈ​ពួកគេ ​បានឆ្លើយ​តបភា្លម​ៗនៅ​ក្នុង​កា​រ​កិច្ចប្រ​តិបត្តិការ​ស្វែងរក ​និង​ប្រជួយ​សង្គ្រោះ​»៕ SK