ក្រុងញូវយ៉កៈ លោក ដូណាល់ ត្រាំ មានសុខភាពបរិបូរណ៍ពិតឬទេ? មានព័ត៌មានផ្ទុយគ្នា និងមិនពេញលេញជាច្រើនពីមន្ត្រីចាប់តាំងពីលោកប្រធានាធិបតីបានឆ្លងវីរុសផ្លូវដង្ហើមកូរ៉ូណាដែលសុខភាពរបស់អ្នកកាន់តំណែងសេតវិមានគឺជារឿងសម្ងាត់ត្រូវរក្សាយ៉ាងត្រឹមត្រូវ។
ក្រុមអ្នកវិភាគក៏បាននិយាយថា លោក ត្រាំ បានបង្ហាញពីការប្រើប្រាស់ឧបករណ៍ឌីជីថលដើម្បីបិទបាំងវិបត្តិសុខភាពដ៏ធំដំបូងរបស់ប្រធានាធិបតីនៅក្នុងសម័យមានប្រព័ន្ធផ្សព្វផ្សាយសង្គម។
ចាប់តាំងពីមានប្រកាសថាលោក ត្រាំ ត្រូវបានធ្វើតេស្តមានផ្ទុកជំងឺកូវីដ១៩ កាលពីថ្ងៃសុក្រទី ២ តុលាមក គ្រូពេទ្យរបស់លោកផ្ទាល់ គឺលោក Sean Conley ត្រូវបានចោទប្រកាន់ពីបទផ្តល់ព័ត៌មានបំបែកបំបាក់ និងធ្វើឱ្យមានការយល់ច្រឡំដែលមានទំនាស់ជាមួយប្រធានបុគ្គលិកសេតវិមានលោក Mark Meadows។
យោងតាមលោក Matthew Algeo អ្នកនិពន្ធសៀវភៅជាច្រើនក្បាលអំពីការភូតកុហកដែលកំពុងកើតឡើងវិញរបស់ក្រុមមេដឹកនាំអាមេរិកបានឱ្យដឹងថា ប្រធានាធិបតីនានាមិនត្រូវបង្ខំឱ្យមានការត្រៀមខ្លួនសម្រាប់សុខភាពរបស់ពួកគេទេ ដូច្នេះវាមិនគួរជារឿងគួរឱ្យភ្ញាក់ផ្អើលទេ ប្រសិនបើពួកគេមិនបានត្រៀមខ្លួននោះ។
លោក Algeo បានថ្លែងថា៖ «ជាទូទៅយើងទើបតែកំពុងធ្វើប្រតិបត្តិការប្រព័ន្ធព្យាបាលជំងឺគួរឱ្យទុកចិត្ត នៅពេលដែលប្រធានាធិបតីរបស់យើងមានបញ្ហាសុខភាពនោះ»។
ក្រុមអ្នកវិភាគបានថ្លែងថា ជាមួយការបោះឆ្នោតឡើងវិញរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅសល់ពេលមិនដល់ ១ ខែទៀតទេ បច្ចុប្បន្ននេះមិនមែនជាពេលវេលាស័ក្តិសមនោះទេ»។
លោក Matthew Algeo បានថ្លែងថា៖ «ប្រធានាធិបតីទាំងអស់មិនចូលចិត្តភាពទន់ជ្រាយ និងអ្នកនយោបាយទាំងអស់ក៏មិនចូលចិត្តភាពទន់ជ្រាយនោះដែរ ហើយពួកគេនឹងធ្វើអ្វីៗមួយ ដើម្បីបញ្ចៀសបញ្ហានេះ»៕ PSA