ស្រុកមែសៃៈ មិត្តរួមថ្នាក់របស់ក្មេងប្រុស១២នាក់ដែលបានជាប់នៅក្នុងរូងមានទឹកជំនន់ បាននិយាយដល់ក្តីសង្ឃឹមចំពោះការជួយរុករកកាលពីថ្ងៃចន្ទ ខណៈក្រុមអ្នកមុជទឹក បានប្រឹងប្រែងចុះទៅក្នុងភក់ និងទឹកសំដៅទៅទីដែលគេជឿថា ក្រុមនោះនៅ។
ទោះបីយ៉ាងណា មិនទាន់ទំនាក់ទំនងអ្វីជាមួយក្មេងៗប្រុសដែលមានអាយុចន្លោះពី ១១ ឆ្នាំ និង ១៦ ឆ្នាំ ចាប់តាំងពីពួកគេ បានបាត់ខ្លួនជាមួយគ្រូបង្វឹកបាល់ទាត់របស់ពួកគេរយៈពេល ៩ ថ្ងៃហើយនោះទេ។
កិច្ចប្រឹងប្រែងជួយរុករកទ្រង់ទ្រាយធំ ត្រូវបានរារាំងដោយភ្លៀងខ្លាំង នាំឲ្យជន់លិចដល់រូងភ្នំ Tham Luang នៅថៃភាគខាងជើង ដោយបានបិទផ្លូវទៅកាន់កន្លែង ដែលគេគិតថា ក្រុមនោះនឹងត្រូវរកឃើញនៅរស់នោះ។
ក្រុមអ្នកមុជទឹក អាចយកផលប្រយោជន៍ពីអាកាសធាតុល្អកាលពីថ្ងៃចន្ទ ដើម្បីចូលទៅក្នុងរូងនោះ ដោយក្រុមអ្នកព្យាករ បានព្យាករថា ភ្លៀងធ្លាក់ខ្លាំង ប៉ុន្មានថ្ងៃខាងមុខនេះ។
មិត្តភក្តិ និងគ្រូបង្ហាត់របស់ក្រុមបាល់ទាត់ Wild Boar មានក្តីសង្ឃឹមថា អាចរកឃើញពួកគេ។ Tilek Jana មានអាយុ ១៤ ឆ្នាំដែលមិត្តភក្តិរបស់គេនៅក្នុងចំណោមអ្នកបាត់ខ្លួនដែរ បានសម្តែងក្តីសង្ឃឹមថា មិត្តភក្ដិរបស់ខ្លួននឹងវិលត្រឡប់មកវិញនាពេលឆាប់ៗនេះ។
Tilek Jana បានប្រាប់ AFP ថា៖ «សុំឲ្យគេបានវិលត្រឡប់មកវិញ និងលេងបាល់ជាមួយគ្នាទៀត ខ្ញុំនឹកពួកគេណាស់»។
នាយកសាលា Mae Sai Prasitsart ដែលមានក្មេងប្រុស ៦ នាក់បាត់ខ្លួនដែរនោះបាននិយាយថា សប្តាហ៍នេះ គឺជាសប្តាហ៍មួយគួរឲ្យឈឺចាប់ណាស់៕