ក្រុងវ៉ាស៊ីនតោនៈ អាមេរិក បាននិយាយថា ខ្លួនកំពុងត្រួតពិនិត្យមើលរបាយការណ៍ដែលថា មីស៊ីលប្រឆាំងរថក្រោះ អាមេរិក ត្រូវបានរកឃើញដោយកងកម្លាំងស្មោះត្រង់រដ្ឋាភិបាលឯកភាពរបស់ លីប៊ី ដែលនៅមូលដ្ឋានមួយរបស់ក្រុមឧទ្ទាម។
កាសែត New York Times បានរាយការណ៍កាលពីថ្ងៃសុក្រថា អាវុធមីស៊ីល ៤ គ្រាប់ ត្រូវបានរកឃើញនៅឯមូលដ្ឋានមួយដែលបានប្រើប្រាស់ដោយកងកម្លាំងស្ថិតនៅក្រោម លោកមេបញ្ជាការ Khalifa Haftar ជាមេដឹកនាំយោធាដែលបានធ្វើការវាយលុកទ្រង់ទ្រាយធំអស់ជាច្រើនខែប្រឆាំងរដ្ឋាភិបាលទទួលស្គាល់ដោយ អន្តរជាតិ របស់ប្រទេសលីប៊ី មានមូលដ្ឋាននៅក្រុង ទ្រីប៉ូលី។
តាមការកត់សម្គាល់ បានបង្ហាញឲ្យឃើញថា មីស៊ីលទាំងនោះ ត្រូវបានគេលក់ជាលើកដំបូងទៅឲ្យប្រទេសអារ៉ាប់រួមជាអ្នកទិញដ៏ធំរបស់អាវុធអាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេស បានថ្លែងថា ក្នុងលក្ខខណ្ឌអនាមិកថា៖ «យើងបានចោទប្រកាន់ទៅលើការគ្រប់គ្រងអាវុធអាមេរិកមិនបានល្អបានធ្វើឲ្យមានកំហុសយ៉ាងធ្ងន់ធ្ងរ។ យើងបានដឹងអំពីរបាយការណ៍ទាំងនេះ ហើយកំពុងស្វែងរកព័ត៌មានបន្ថែមទៀត»៕SK