ក្រុងស្តុកហូមៈ តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេស ហ្វាំងឡង់ ន័រវែស និងស៊ុយអែត លោកប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន បានដាក់អាទិភាពកំពូលទៅលើការពង្រឹងភាពជាដៃគូ ដើម្បីការរីកចម្រើនក្នុងភាពអ្នកដឹកនាំថ្មី និងទូលំទូលាយ ខណៈប្រទេសរបស់លោក កំពុងស្វះស្វែងរកយន្តការធ្វើឲ្យរីកចម្រើនសេដ្ឋកិច្ចថ្មីៗ ជាការឆ្លើយតបទៅនឹងការធ្វើបដិវត្តន៍ឧស្សាហកម្មលើកទី៤។
ដំណើរទស្សនកិច្ចក្នុងតំបន់នោះបានផ្តល់ឱកាសឲ្យលោក មូន ជេអ៊ីន ស្វែងយល់អំពីបទពិសោធតាមបណ្តាប្រទេស Nordic (ប្រទេស ហ្វាំងឡង់ និងអ៊ីស្លង់)នៅក្នុងការធ្វើឲ្យរីកចម្រើនសេដ្ឋកិច្ច និងទំនាក់ទំនងគ្រប់គ្រងពលកម្ម និងគោលនយោបាយ ដោយលើកកម្ពស់សុខុមាលភាព និងផ្តល់អំណាចឲ្យស្ត្រី។
ដោយបានប្រឈមមុខជាមួយជម្លោះមនោគមន៍វិជ្ជានៅក្នុងប្រទេស និងការបន្តភាពរឹងរូសរបស់កូរ៉េខាងជើងនោះ លោក មូន ជេអ៊ីន បានខំប្រឹងព្យាយាមយ៉ាងខ្លាំងដើម្បីបង្កភាពងាយស្រួលដល់សន្តិភាព ដោយផ្តោតលើប្រជាជន និងផ្អែកលើជំនឿទុកចិត្តនៅឧបទ្វីបកូរ៉េ។
លោក មូន បានថ្លែងសុន្ទរកថា ដោយបានធ្វើបច្ចុប្បន្នភាពនៃទស្សនៈសន្តិភាព ២ របស់លោក គឺ ១ នៅក្នុងទីក្រុងអូស្លូ និង ១ ទៀត នៅក្នុងក្រុងស្តុកហូម។
តាមរយៈជំនួបក្រុមមេដឹកនាំនៃ ប្រទេសទាំងនោះ លោកហាក់ដូចជាបង្ហាញថា លោកបានសម្រេចគោលបំណងរបស់លោក។
ក្រោយពីជំនួបជាមួយលោក មូន ជេអ៊ីន កាលពីថ្ងៃព្រហស្បតិ៍ លោកនាយករដ្ឋមន្ត្រីន័រវេស Erna Solberg បានចង្អុលបង្ហាញថា ជំនួបមួយគឺជាកាតាលិករមួយសម្រាប់សកម្មភាពជាច្រើន ដើម្បីធ្វើឲ្យភាពជាដៃគូកាន់តែជិតស្និទ្ធថែមទៀត ហើយជំនួបនេះ គឺភ័ស្តុតាងនៃទំនាក់ទំនងរបស់កូរ៉េខាងត្បូង ជាមួយហ្វាំងឡង់ ន័រវែស និងស៊ុយអែត៕ Yonhap/SK