ក្រុងតេអេរ៉ង់ៈ មេដឹកនាំកំពូលអ៊ីរ៉ង់នៅថ្ងៃអាទិត្យនេះ បានគាំទ្រដល់ការសម្រេចចិត្តដំឡើងថ្លៃប្រេងសាំង ជាវិធានការមួយដែលបង្កឲ្យមានការតវ៉ាដោយកំហឹងនៅក្នុងប្រទេសដែលរងទណ្ឌកម្មជាច្រើននេះ។
លោក អាយ៉ាតូឡាហ៍ អាលី ខាមេណេ បានស្តីបន្ទោស «ក្រុមមនុស្សខិលខូច»ចំពោះការបង្កឲ្យមានភាពក្រីក្រ និងបានថ្លែងថា កន្លែងសំខាន់ៗដែលមានអំពើឃោរឃៅនៅក្នុងពិភពលោកប្រឆាំងនឹងពួកយើង អបអរសារចំពោះភាពចលាចលនេះ។
យ៉ាងតិចមនុស្សម្នាក់ បានស្លាប់និងជាច្រើននាក់ផ្សេងទៀត បានរងរបួសនៅក្នុងការតវ៉ារយៈពេល ២ ថ្ងៃ ដែលបានឃើញថា អ្នកជិះម៉ូតូបានបិទផ្លូវហាយវ៉េជាច្រើន និងអ្នកដទៃទៀតបានវាយបំផ្លាញទ្រព្យសម្បតិ្តសាធារណៈនៅក្នុងក្រុងនានានៅទូទាំងសាធារណរដ្ឋអ៊ិស្លាមនេះ។
ការតវ៉ាទាំងនោះ បានកើតឡើងភ្លាមៗ ក្រោយពីសេចក្តីសម្រេច ត្រូវបានប្រកាសនៅប៉ុន្មានកាលពីព្រឹកថ្ងៃសុក្រថា តម្លៃប្រេងសាំងនឹងត្រូវដំឡើងត្រឹម ៥០ ភាគរយ សម្រាប់ ៦០ លីត្រដំបូង និង ៣០០ ភាគរយ សម្រាប់ចំនួនលើសពីនេះក្នុងមួយខែៗ៕ PSA