ក្រុង​ម៉ូស្គូៈ ក្រសួង​មហាផ្ទៃ​របស់​រុស្ស៊ី​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ថា​ មេដឹកនាំ​ប្រឆាំង​លោក​ស្រី​ ស្វេតឡា​ណា​ ទីកហាណូវស្កាយា​ ត្រូវ​បាន​ដាក់​នៅ​ក្នុង​បញ្ជី​ដែល​គេ​ត្រូវ​ការ​ចាប់​ខ្លួន​របស់​ក្រុង​ម៉ូស្គូ​។

ក្រសួង​មហាផ្ទៃ​រុស្ស៊ី បាន​ថ្លែង​​ប្រាប់​ AFP ថា មេដឹកនាំ​ប្រឆាំង​មានវ័យ​ ៣៨ ​ឆ្នាំ ​ដែល​បាន​រត់​ជ្រក​កោន​នៅក្នុង​ប្រទេស​​សមាជិក​នៃសហភាព​អឺរ៉ុប​ គឺ​លីទុយអានី​បន្ទាប់​ពី​ការ​អះអាង​របស់​លោក​ស្រី​បាន​យកជ័យ​ជម្នះ​លើ​មេដឹកនាំ​ ដែល​កំពុង​គ្រប់គ្រង​អំណាច​លោក​ អាឡិច​សាន់ឌឺរ ​លូកាសិនកូ ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​មេសា​ត្រូវ​គេ​ចាប់​ខ្លួន​លើ​ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ។

ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី ​RIA Novosti បាន​រាយការណ៍​ថា​លោក​ស្រី​ ទីកហាណូវស្កាយា ​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​មួយ​នៅ​ក្នុង​ប្រទេស​បេឡារុស​ ជុំវិញ​ការ​អំពាវនាវ​ជា​សាធារណៈ​ដែល​បង្ក​ការ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ក្នុង​នោះ​មាន​ការអំពាវ​នាវ​ឲ្យ​លោក​លូកាសិន​ ចុះ​ចេញ​ពី​តំណែង​។ ​

ទី​ភ្នាក់ងារ​សារព័ត៌មាន​បាន​ដកស្រង់​សម្តី​ពី​ប្រភព​អនុវត្ត​ច្បាប់​នានាដោយ​និយាយ​ថា ​ការ​ដាក់​លោក​ស្រី​​នៅ​ក្នុង​បញ្ចី​នោះ​ ដោយសារ​ការប្តេជ្ញា​របស់​ក្រុង​ម៉ូស្គូ ​ជា​ផ្នែក​នៃ​រដ្ឋ​សហព័ន្ធ​មួយ​ជា​មួយ​ប្រទេស​បេឡារុស​ដែល​នៅ​ជិត​ខាង៕​​​ PSA