ក្រុងមុយនិច: ប្រធានាធិបតី​អ៊ុយក្រែន​លោក Petro Poroshenko កាល​ពី​ថ្ងៃ​សៅរ៍ បាន​ជំរុញ​ឲ្យ​ក្រុម​សមាជិក​សភា​ស្វែងរក​ការ​សម្រប​សម្រួល​មួយ​ស្តី​អំពី​ពង្រាង​ច្បាប់ ដោយ​ត្រួស​ត្រាយ​ផ្លូវ​ឲ្យ​មាន​ការ​បង្កើត​តុលាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ថ្មី​មួយ ទាមទារ​ដោយ​ក្រុម​សម្ព័ន្ធមិត្ត​ប្រទេស​លោក​របស់​ទីក្រុង​កៀវ។

សេចក្ដី​ព្រាង​ច្បាប់​ដែល​នៅក្នុង​សំណុំ​បែប​បទ​របស់​ច្បាប់​នេះ ពេល​បច្ចុប្បន្ន​នេះ ប្រឈម​ជាមួយ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ធ្វើ​ឡើង​ដើម្បី​បង្កើត​ឡើង​នូវ​ក្រុម​រដ្ឋអាជ្ញា និង​ក្រុម​ស៊ើបអង្កេត​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​មាន​ការ​លះបង់​ខ្ពស់។

លោក ប៉ូរ៉ូសិន​កូ បាន​ថ្លែងប្រាប់ AFP ថា ក្រុម​សមាជិក​សភា​អ៊ុយក្រែន​ថ្មីៗ​នេះ​កំពុង​សិក្សា​អំពី​សេចក្ដី​ព្រាង​ច្បាប់​នេះ។

លោក​ថ្លែងថា៖ «ពេល​នេះ​វា​ជា​រឿង​សំខាន់​ខ្លាំងណាស់​ដែល​យើង​ទាំង​អស់​គ្នា​ធ្វើការ​សម្រប​សម្រួល​មួយ​នៅ​ក្នុង​សភា» ដោយ​បាន​បន្ថែម​ទៀត​ថា លោក​នឹង​មិន​កែប្រែ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ឡើយ ថ្វីបើ​រង​ការ​រិះគន់​ពី​មូលនិធិ IMF ក្តី។

នៅក្នុង​លិខិត​មួយ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយក្រែន IMF បាន​ថ្លែង​ក្នុង​ខែ​មករា​ថា «អន្តរ​បញ្ញត្តិ​ជាច្រើន​នៃ (សេចក្ដី​ព្រាង​ច្បាប់) នេះ មិន​ស្រប​ជាមួយ​ការ​ប្តេជ្ញា​របស់​អាជ្ញាធរ»។

IMF បានស្នើ​ឲ្យ​តុលាការ​ប្រឆាំង​អំពើ​ពុក​រលួយ​សម្រប​សម្រួល​ជាមួយ​ការិយាល័យ​ប្រឆាំង​អំពើ​ពុក​រលួយ​ជាតិ​អ៊ុយក្រែន (NABU) ដែល​ទើប​តែ​បង្កើត​ថ្មីៗ និង​ការិយាល័យ SAPO៕