ស្រុកមេសៃៈ ក្រុមមន្ត្រី​ថៃ​ដែល​ដឹកនាំ​កិច្ចប្រឹងប្រែង​ដ៏​ធំ​មួយ ដើម្បី​ជួយ​សង្គ្រោះ​ក្មេង​ប្រុស ១២ នាក់ និង​ជំនួយការ​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ពី​រូងភ្នំ​ដែល​លិច​ទឹក កាល​ពី​ថ្ងៃ​អាទិត្យ បាន​បង្កើត​មូលដ្ឋាន​ការងារ​ចូល​ទៅក្នុង​រូង និង​សម្តែង​សុទិដ្ឋិនិយម​អំពី​ការ​រីក​ចម្រើន​របស់​ពួកគេ ខណៈ​ពេល​ដែល​អាកាស​ធាតុ​ល្អ​ប្រសើរ​ឡើង​នោះ។

ភ្លៀង​រដូវវស្សា​បា​នប​ង្ក​ការលំបាក​ដល់​ការស្រាវជ្រាវ​រកក្មេងៗ ដែលមាន​អាយុ​ពី ១១ ឆ្នាំ ដល់ ១៦ ឆ្នាំ និង​គ្រូបង្វឹក​ដែល​មិន​បាន​ឮ​ដំណឹង​ទាល់​តែ​សោះ ចាប់​តាំង​ពី​ពួកគេ​បាន ធ្វើ​ដំណើរ​ផ្សង​ព្រេង​ចូល​ទៅ​ក្នុង​រូង​ភ្នំ Tham Luang កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នៅ​ប្រទេស​ថៃ​ភាគ​ខាងជើង និង​ត្រូវ​ជាប់​នៅ​ក្នុង​រូង​នោះ ដោយ​សារ​ភ្លៀង​ខ្លាំង។

ប៉ុន្តែ​ដោយសារ​អាកាសធាតុ​ល្អប្រសើរ​ឡើងវិញ និង​ការ​បង្កើត​មូលដ្ឋាន​កិច្ច​ប្រតិបត្តិការ​មួយ​នៅ​ក្នុង​រូង​ភ្នំ​បាន​ធ្វើ​ឲ្យ​មាន​ក្តី​សង្ឃឹម​ថា មនុស្ស ១៣ នាក់​នោះ​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ពេល​ឆាប់ៗ​នេះ។

មេបញ្ជាការ​កងទ័ពជើងទឹក​ថៃ​លោក​ឧ​ត្ត​មនា​វី​ឯក Apakorn Yookongkaew ថ្លែងប្រាប់​ក្រុម​អ្នក​កាសែត​នៅ​កន្លែង​នោះ​ថា៖ «ថ្ងៃ​នេះ អ្វី​ដែល​យើង​ត្រូវ​ធ្វើ គឺ​ត្រូវ​ប្រញាប់​ប្រញាល់​រក​ពួកគេ​ឲ្យ​ឃើញ។យើង​នឹង​មិន​ឈប់​ទេ បើសិន​ជា​រក​ពួកគេ​មិន​ឃើញ​នោះ។ ក្រុម​ជួយ​សង្គ្រោះ​ដាក់​បំពង់​អុកស៊ីហ្ស៊ែន​បន្ថែម​នៅ​តាម​ជញ្ជាំង​ថ្ម និង​ភ្លើង ដើម្បី​ធ្វើ​ឲ្យ​មាន ខ្យល់​ចេញ​ចូល៕