ក្រុង​តេអេរ៉ង់ៈ ក្រសួង​សុខា​ភិ​បាល​ប៉ា​ឡេ​ស្ទីន​បាន​ថ្លែង​ថា​ កង​ទ័ព​អ៊ី​ស្រា​អែល​បាន​បាញ់​សម្លាប់​ពល​រដ្ឋ​ប៉ា​ឡេ​ស្ទីន​ម្នាក់​ នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ជា​ច្រើន​លើក​នៅ​ជិត​តំបន់​វែ​ស​ប៊ែង​នៅ​ភូមិ​ប៊ីត​ អាវ​វ៉ា​នៃ​ក្រុង​ហឺ​ប៊្រូន​ភាគ​និរតី​ កាល​ពី​ថ្ងៃ​សៅរ៍​។​

​យោ​ធា​អ៊ី​ស្រា​អែល​បាន​ថ្លែង​ថា​ បុរស​ម្នាក់​នោះ​បាន​កំពុង​គប់​គ្រាប់​បែក​សាំង​ទៅ​លើ​យោ​ធា​អ៊ី​ស្រា​អែល​។​

​អ្នក​នាំ​ពាក្យ​យោ​ធា​ម្នាក់​បាន​ថ្លែង​ថា​ ទា​ហាន​អ៊ី​ស្រា​អែល ​«បាន​ធ្វើ​ប្រតិបត្តិការ​ប្រឆាំង​ភេរវករ​»​ មួយ​នៅ​ជិត​ភូមិ​នោះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ពល​រដ្ឋ​ប៉ា​ឡេ​ស្ទីន ​៣ ​នាក់ ​ដែល​បាន​គប់​គ្រាប់​បែក​សាំង​ទៅ​លើ​រថ​យន្ត​យោ​ធា​មួយ​ ហើយ​បាន​បើក​កា​រវាយ​ប្រហារ​ទៅ​លើ​ពួក​គេ​វិញ​ ដោយ​បាន​បង្ក​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។​

​មនុស្ស​ ២​ នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​ចាប់​ខ្លួន​ដើម្បី​សួរ​ចម្លើយ​។​

​ក្រ​សួង​សុ​ខា​ភិ​បាល​ប៉ា​ឡេ​ស្ទីន​ បាន​ហៅ​ឈ្មោះ​សាក​សព​យុវ​ជន​នោះ​ថា​ បា​ដា​វី​ ម៉ា​សាល់​ម៉ា​។​

​កង​កម្លាំង​អ៊ី​ស្រា​អែល ​បាន​បើក​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ ហើយ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ដណ្តើម​កាន់​កាប់​នៅ​តំបន់​វ៉េស​បែង​ ដែល​ជា​ញឹក​ញាប់​បាន​ឈាន​ទៅ​រក​ការ​ប៉ះ​ទង្គិច​ជា​ច្រើន​លើក​៕ SK