ក្រុងសេអ៊ូល៖ ក្រសួងការពារជាតិបានថ្លែងកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូង កំពុងឃ្លាំមើលសកម្មភាពផលិតមីស៊ីល និងអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយមួយបានរាយការណ៍ថា ក្រុងព្យុងយ៉ាងហាក់បីដូចជាបានផលិតនុយក្លេអ៊ែរគ្រាប់តូច។
ដោយបានលើកឡើងអំពីរបាយការណ៍របស់អង្គការសហប្រជាជាតិគួរឲ្យជឿជាក់មួយសារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមប្រទេសមួយចំនួនបានជឿជាក់ថា កូរ៉េខាងជើង «ប្រហែលជាបានផលិតអាវុធនុយក្លេអ៊ែរគ្រាប់តូច ដើម្បីឲ្យស៊ីគ្នាទៅនឹងក្បាលគ្រាប់របស់មីស៊ីលបាលីស្ទិករបស់វា»។
ដោយបានស្នើសុំឲ្យធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍នោះ អ្នកនាំពាក្យក្រសួងការពារជាតិលោក មូន ហុង-ស៊ិកបានថ្លែងថា ប្រទេសកូរ៉េខាងត្បូង បានមើលឃើញថា បច្ចេកវិទ្យារបស់កូរ៉េខាងជើង ដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរខ្នាតតូចឲ្យឈានដល់កម្រិត «ប្រសិទ្ធភាព» ១ ជាការវាយតម្លៃមួយ ដែលបានបញ្ជាក់នៅក្នុងក្រដាសសការពារជាតិរៀងរាល់ ២ ឆ្នាំម្តង កាលពីឆ្នាំ ២០១៨ របស់ប្រទេសកូរ៉េខាងជើង ១ នេះ។
លោក មូន ហុង-ស៊ិក បានថ្លែង នៅអំឡុងធ្វើសន្និសីទសារព័ត៌មានជាប្រចាំមួយថា៖ «យោធារបស់យើងកំពុងឃ្លាំមើលសកម្មភាពផលិតមីស៊ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង យ៉ាងយកចិត្តទុកដាក់បំផុត ហើយកូរ៉េខាងត្បូង និងអាមេរិកកំពុងរក្សាប្រព័ន្ធកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធមួយ»។
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានថ្លែងកាលពីសប្តាហ៍មុនថា កូរ៉េខាងជើងនឹង «មិនដែលចង់បញ្ឈប់ មហិច្ឆតាសមត្ថភាពការពារជាតិដ៏ខ្លាំងក្លាបំផុតទេ» ដោយបានប្រារព្ធខួបលើកទី៦៧ នៃការចុះកិច្ចព្រមព្រៀងផ្អាកសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-៥៣។
លោក គីម ជុងអ៊ុន បានថ្លែងថា៖ «សមត្ថភាពស្វ័យការពាររបស់យើងមានប្រសិទ្ធភាពគួរឲ្យទុកចិត្តបាន»៕ Yonhap/SK