ក្រុងបាងកក៖ យោធាបានចុះកិច្ចព្រមព្រៀងមួយជាមួយនាយកដ្ឋានរតនាគាររបស់ក្រសួងហិរញ្ញវត្ថុ ស្តីពីការគ្រប់គ្រងគម្រោងសុខុមាលភាពពាណិជ្ជកម្មរបស់ខ្លួន និងការប្រើប្រាស់ដីរដ្ឋធ្វើពាណិជ្ជកម្ម ដើម្បីធានាឲ្យមានតម្លាភាព និងការអនុវត្តការគ្រប់គ្រងឲ្យបានត្រឹមត្រូវ។
អនុស្សរណៈយោគយល់ (MoU) បានចុះហត្ថលេខាកាលពីថ្ងៃចន្ទ នឹងបើកផ្លូវឲ្យមានផ្ទេរដីរដ្ឋ និងជំនួញពាណិជ្ជកម្មទៅឲ្យក្រសួងហិរញ្ញវត្ថុ និងអនុញ្ញាតឲ្យប្រាក់ចំណូលភាគច្រើនរបស់ពួកគេ ចូលទៅក្នុងប្រអប់ប្រាក់ចំណូលរបស់រដ្ឋ។
នៅក្នុងចំណោមទ្រព្យសម្បត្តិ ដែលស្ថិតនៅក្រោមអនុស្សរណៈយោគយល់នោះ គឺមានស្ថានីយប្រេងឥន្ធនៈជាង ១០០ ដូចជា ហាងលក់រាយ ផ្សារលក់របស់ជជុះ ពហុកីឡដ្ឋានប្រដាល់ ទីលានវាយកូនគោល ទីលានប្រណាំងសេះ និងសណ្ឋាគារជាដើម មានទីតាំងស្ថិតនៅក្នុងដីយោធាបានចុះកិច្ចសន្យាជួលដោយនាយកដ្ឋានរតនាគារ។
នាយកដ្ឋានរតនាគារត្រូវបានគេរំពឹងថា នឹងចាត់វិធានការដោះស្រាយបញ្ហាការរំលោភយកដីរបស់យោធាពីសំណាក់ក្រុមសាធារណជន។ ហើយការកាន់កាប់ដីខុសច្បាប់របស់ពួកគេទាំងនោះ នឹងត្រូវបានអនុញ្ញាតឲ្យពួកគេបន្តប្រើប្រាស់ទ្រព្យសម្បត្តិនោះ ប៉ុន្តែយោធាតម្រូវឲ្យបង់ថ្លៃជួលឲ្យស្ថិតនៅក្រោមកិច្ចសន្យាជួលដី ដែលមានរយៈពេល ៣ ឆ្នាំ៕ BKP/SK