
ស្ត្រីម្នាក់ សម្លឹងមើលផ្ទះដែលខូចខាតក្រោយរញ្ជួយដីកម្លាំង ៧,៣ រុិកទ័រ វាយប្រហារកាលពីថ្ងៃអាទិត្យ។ AFP
ក្រុងហ្សាការតាៈមនុស្សយ៉ាងតិចម្នាក់ត្រូវបានគេរកឃើញស្លាប់ និងរាប់រយនាក់ ត្រូវបានជម្លៀសក្រោយពីរញ្ជួយដីកម្លាំង ៧,៣ រុិកទ័រ បានវាយប្រហារប្រជុំកោះ Maluku នៅប្រទេស ឥណ្ឌានេស៊ី ភាគខាងកើតកាលពីថ្ងៃអាទិត្យ។
យោងតាមការវាស់ស្ទង់ភូគព្ភសាស្ត្រអាមេរិក បានឲ្យដឹងថា រញ្ជួយដីរាក់ បានវាយប្រហារប្រហែល ១៦៥ គីឡូម៉ែត្រ នៅក្រុង Ternate ភាគនិរតីនៅក្នុងខេត្ត North Maluku នៅម៉ោងប្រហែល ៦ និង ២៨ នាទីល្ងាច។
នៅក្នុងស្រុក Halmahera ភាគខាងត្បូងតំបន់ដែលនៅកិតចំំណុចកណ្តាលនៃរញ្ជួយដីនោះ មានផ្ទះប្រហែល ១៦០ ខ្នង បានរលំនៅពេលរញ្ជួយដីបានកើតឡើងនោះ។ ស្ត្រីម្នាក់ត្រូវបានអះអាងថាស្លាប់នៅក្នុងមហន្តរាយនោះ។
មន្ត្រីទីភ្នាក់ងារវាស់ស្ទង់គ្រោះមហន្តរាយនៅក្នុងតំបន់ លោក Ihksan Subur បានប្រាប់ AFP កាលពីព្រឹកថ្ងៃចន្ទនេះថា៖ «ជនរងគ្រោះត្រូវប៉ះពាល់ដោយបំណែកថ្ម នៅពេលផ្ទះរបស់គាត់ បានបាក់រលំ »។ PSA