កាលពី​ថ្ងៃ​ពុធ ទី ២៧ មករា រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Anthony Blinken បាន​និយាយ​ថា សហរដ្ឋអាមេរិក​ច្រានចោល​ការទាមទារ​ដែន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាងត្បូង​លើសពី​អ្វីដែល​ត្រូវបាន​អនុញ្ញាត​ក្រោម​ច្បាប់​អន្តរជាតិ​ដោយ​ចិន ហើយ​នឺង​ឈរ​ជាមួយ​ប្រទេស​អាស៊ីអាគ្នេយ៍​ប្រឆាំងនឹង​សម្ពាធ​របស់​ចិន។

រដ្ឋមន្ត្រីការបរទេស​អាមេរិក​បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា លោក Blinken បាន​និយាយ​បែបនេះ​ក្នុងការសន្ទនា​ទូរស័ព្ទ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ការបរទេស​ហ្វីលីពីន​លោក Teodoro Locsin ដែល​ក្នុងនោះ​លោក Blikenក៏បាន​សង្កត់ធ្ងន់​ទៅលើ​សារៈសំខាន់​នៃ​កិច្ច​ព្រមព្រៀង​ការពារ​ហ្វីលីពីន៕