ក្រុង​អូស្លូៈ​ រដ្ឋ​មន្ត្រី​យុតិ្ត​ធម៌​ន័រ​វែស ​បាន​ប្រកាស​លាលែង​ពី​តំណែង​របស់​លោក​ស្រី​ នៅ​ថ្ងៃ​អង្គារ​នេះ​ ដោយ​បាន​គេច​ចេញ​វិបត្តិ​នៅ​ក្នុង​ជួរ​រដ្ឋា​ភិបាល​ដ៏​មាន​សក្តា​នុពល ​ក្រោយ​ពី​លោក​ស្រី​ បាន​បោះ​ពុម្ព​ផ្សាយ​បង្ហោះ​នៅ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក។

លោក​ស្រី​ Sylvi Listhaug ​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​តំណែង​មួយ​សប្តាហ៍ ​បាន​ប្រកាស​ការ​លា​លែង​ពី​តំណែង​របស់​លោក​ស្រី ​នៅ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​​សង្គម ​ដោយ​បាន​រា​រាំង​នាយករដ្ឋ​មន្ត្រី​អភិរក្ស​លោក​ Erna Solberg ​មិន​ឲ្យ​កោះ​ហៅ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​សម្តែង​ការ​ទុក​ចិត្ត​លើ​រដ្ឋាភិបាល​ដែល​លទ្ធ​ផល ​មិន​ប្រាកដ​ប្រជា​នោះ​​។

លោក​ស្រី​ Listhaug ​នៃ​គណ​បក្ស​រីក​ចម្រើន​ប្រឆាំង​អន្តោ​ប្រវេសន៍​ បាន​ប្រកាស​បដិសេធ​ការ​ស៊ើប​អង្កេត​រក​ដាក់​ទោស​របស់​បក្ស​ប្រឆំាង​ដែល​មាន​បំណង​ធ្វើ​ឲ្យ​លោក​ស្រី​ រក្សា​ភាព​ស្ងៀ​ស្ងា​ត់។

លោក​ស្រី​ បាន​សរ​សេរ​នៅ​លើ​គេហ​ទំព័រ​ហ្វេស​ប៊ុក​ថា​៖​«​ខ្ញុំ​លា​លែង​ពី​តំ​ណែង ​ប៉ុន្តែ​ខ្ញុំ​ប្តេជ្ញា​​​​ថា​មិន​នៅ​ស្ងា​ត់​​ស្ងៀម​នៅ​ក្នុង​សភា​ទេ​»៕ PSA​