រដ្ឋាភិបាលហ្ស៊ីមបាវេ បានប្រកាសកាលពីថ្ងៃពុធថា រដ្ឋមន្រ្តីក្រសួងការបរទេសហ្ស៊ីមបាវេលោក Sibusiso Moyo ដែលធ្លាប់លេចធ្លោកាលពីឆ្នាំ ២០១៧ ក្នុងនាមជាឧត្តមសេនីយ៍យោធាដែលបានប្រកាសធ្វើរដ្ឋប្រហារប្រឆាំងនឹងលោក Robert Mugabe បានទទួលមរណភាព ដោយសារជំងឺកូវីដ ១៩ ក្នុងអាយុ ៦១ ឆ្នាំ។
អ្នកនាំពាក្យរបស់រដ្ឋាភិបាល លោក George Charamba បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាលោក Moyo បានលាចាកលោកនេះទៅដោយសារកូវីដ១៩ នៅឯមន្ទីរពេទ្យក្នុងស្រុកមួយកាលពីថ្ងៃពុធ។
គួរបញ្ជាក់ផងដែរថា ហ្ស៊ីមបាវេ ដែលជាប្រទេសវិស័យសុខភាពសាធារណៈរឹងមាំ បាននិងកំពុងជួបប្រទះនឹងការកើនឡើងនូវករណីជំងឺនេះវិញដែលបច្ចុប្បន្ន មានករណីអ្នកឆ្លងកូវីដចំនួន ២៨.៦៧៥ ករណីនិងមានអ្នកស្លាប់ចំនួន ៨២៥ នាក់ គិតត្រឹមថ្ងៃទី ១៩ ខែមករា ពោលគឺកើនឡើងពីករណីតែប្រមាណ ១០.០០០ ករណីនិងចំនួនអ្នកស្លាប់ ២៧៧ នាក់ ប៉ុណ្ណោះនៅដើមខែធ្នូ។ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាល៕