ក្រុងបាងកក: ប្រធានសភាថៃ (NLA) បានឲ្យដឹងថា សភាជាតិ (NLA) ទំនងជាមិនទាត់ចោលសេចក្តីព្រាងច្បាប់ ២ សម្រាប់ការរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនិងការជ្រើសរើសសមាជិកព្រឹទ្ធសភាដែលត្រូវតែទទួលបានការអនុម័ត ដើម្បីការបោះឆ្នោតទូទៅខាងមុខ អាចធ្វើឡើងនាចុងឆ្នាំនេះ ឬ នៅដើមឆ្នាំ ២០១៩។
រដ្ឋសភា ក៏កំពុងព្យាយាមបញ្ចប់ភាពចន្លោះប្រហោងខាងផ្លូវច្បាប់នៅក្នុងច្បាប់ស្តីពីស្ថាប័នព្រឹទ្ធសភា ដើម្បីរារាំងមនុស្ស ដែលមានចំណងពាក់ព័ន្ធជាមួយអ្នកនយោបាយពីការធ្វើជាសមាជិកព្រឹទ្ធសភា។
NLA ចាំបាច់ត្រូវតែបញ្ជាក់ឲ្យបានច្បាស់ថា សភាដែល មានសមាជិកតែងតាំង ២៥០ នាក់បម្រើការសម្រាប់អាណត្តិ ៥ ឆ្នាំ អំឡុងសម័យកាលជាចន្លោះ ក្រោយការបោះឆ្នោតមួយដូចដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នឹងមិនមាន «ក្រុមអ្នកបម្រើដាច់ថ្លៃ» ដែលរណបជាមួយគណបក្សនយោបាយនានាឡើយ។
នេះដោយសារតែសមាជិកព្រឹទ្ធសភា ២៥០ រូបដែលត្រូវបានតែងតាំងនឹងដើរតួយ៉ាងសំខាន់នៅក្នុងការជ្រើសរើសនាយករដ្ឋមន្ត្រីពី «ខាងក្រៅបក្ស»។ ពួកគេក៏នឹងត្រួតពិនិត្យមើលការអនុវត្តកំណែទម្រង់យុទ្ធសាស្ត្រ ដោយដាក់សម្ពាធលើ NLA ឲ្យដាក់អ្នកនយោបាយ និងបក្ខពួករបស់ពួកគេឲ្យនៅដោយឡែកពីគ្នា។
ប្រធាន NLA លោក Somchai Sawangkarn បានថ្លែងថា គណៈក្រុមប្រឹក្សារួមមួយ ដែលមានអ្នកតំណាង ១១ នាក់ពី NLA គណៈកម្មាធិការ CDC និង EC កំពុងពិភាក្សា ច្បាប់ ២ នោះ៕