ក្រុងអង់ការ៉ាៈ ក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ឲ្យដឹងថា ប៉ូលិសតួកគីបានចាប់ផ្តើមវាយឆ្មក់នៅទូទាំងប្រទេសកាលពីថ្ងៃអង្គារ ដោយមានបំណងចាប់ខ្លួនបុគ្គលិកយោធាជាង ២០០ នាក់ ដែលត្រូវបានសង្ស័យថាមានជាប់ពាក់ព័ន្ធជាមួយនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារកាលពីឆ្នាំ ២០១៦ នៅក្នុងការបន្តបង្ក្រាប ១ ដែលត្រូវបានគេមើលឃើញថា មានមនុស្សរាប់ពាន់នាក់ បានជាប់ពន្ធនាគារ។
រដ្ឋអាជ្ញាសាធារណៈនៃក្រុងអ៊ីស្តង់ប៊ុល បានថ្លែងថា ខ្លួនបានចេញដីកាឲ្យចាប់ខ្លួនបុគ្គលិកយោធាមានតួនាទីយ៉ាងសកម្មចំនួន ១៧៦ នាក់ នៅក្នុងនោះ មានវរសេនីយ៍ឯកម្នាក់ វរសេនីយ៍ត្រី ៥ នាក់ និងក្រុមអនុសេនីយ៍ទោ ១០០ នាក់ ចេញពីកងកម្លាំងប្រដាប់អាវុធខុសៗគ្នា ជុំវិញការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយនឹងចលនារបស់លោក Fethullah Gulen បុព្វជិតសាសនាមូស្លីមនោះ។
រដ្ឋាភិបាលតួកគី ថ្លែងថា លោក Gulen ដែលគាំទ្រដោយអាមេរិកនោះ បានចេញបញ្ជាឲ្យធ្វើរដ្ឋប្រហារទម្លាក់លោកប្រធានាធិបតី រ៉េស៊ិប តៃយីប អេរដូហ្គែន មិនបានសម្រេច ប៉ុន្តែលោកបានធ្វើការបដិសេធការចោទប្រកាន់នោះយ៉ាងដាច់អហង្ការ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu បាននិយាយថា រដ្ឋអាជ្ញាសាធារណៈក្រុងអ៊ីស្មៀនៃតំបន់ Aegean បានចេញដីកាឲ្យចាប់ខ្លួនជនសង្ស័យ ៣៥ នាក់ ទាហាន ២០ នាក់ ស៊ីវិល ១០ នាក់៕ AFP/SK