ក្រុង​ទ្រីបូលី៖​ លោក ​ហ្វាធី ​បាសាហ្គា រដ្ឋមន្ត្រី​មហាផ្ទៃ​នៃ​រដ្ឋាភិបាល​លីប៊ី​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​អាទិត្យ​ បាន​ចេញ​បញ្ជា​មួយ​ឲ្យ​​​ចាប់​ផ្តើម​ស៊ើប​អង្កេត​បន្ទាន់​ទៅ​លើ​ករណី​ធ្វើ​បាប​អ្នក​បើក​យន្តហោះ​​ចម្បាំង​ដែល​ត្រូវ​គេ​ចាប់​ខ្លួន​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត។

កាល​ពី​ថ្ងៃ​សៅរ៍ ​កងកម្លាំង​របស់​រដ្ឋាភិបាល​ដែល​​គាំទ្រ​ដោយ​អង្គការ​សហប្រជាជាជាតិ​ ​បាន​ប្រកាស​អំពី​ការ​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង ​១ ​គ្រឿង ​របស់​កងទ័ព​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត​នៅ​ក្នុង​ក្រុង​ហ្សាជីវ៉ា​ភាគ​ខាង​លិច​ ដែល​មាន​ចម្ងាយ​ប្រហែល ​៤៥ ​គីឡូ​ម៉ែត្រ​ខាង​លិច​ក្រុង​ទ្រីប៉ូលី​ និង​ការ​ចាប់​ខ្លួន​អ្នក​បើក​យន្តហោះ​នោះ​។

រដ្ឋមន្ត្រី​រូប​នេះ​ បាន​ថ្លែង​ប្រាប់​ក្រុម​ប្រឹក្សា​សន្តិសុខ​នៅ​ក្រុង​ហ្សាជីវ៉ា​ថា៖ ​«ផ្អែក​លើ​របាយការណ៍​ជា​ច្រើន​​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​អំពី​ការ​ចាប់​ខ្លួន​ពី​ឡុត​របស់​លោក​ ​ហាហ្វតារ (មេ​បញ្ជាការ​កងទ័ព​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​កើត​) ​​លោក​ត្រូវ​បាន​គេ​បញ្ជា​ឲ្យ​បើក​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់​ទៅ​លើ​ការ​រំលោភ​សិទ្ធិ​មនុស្ស ​និង​ការ​ប្រើប្រាស់​អំណាច​របស់​ក្រសួង​មហាផ្ទៃ​មិន​បាន​ត្រឹម​ត្រូវ។ ​

លោក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជា​ឲ្យ​ដាក់​ជំនួស​តំណែង​របស់​ប្រមុខ​នៃ​កងកម្លាំង​សន្តិសុខ ​ដែល​បាន​ចាប់​ខ្លួន​អ្នក​បើក​យន្តហោះ​នោះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លីប៊ី​បាន​បង្ហោះ​រូបថត​ជា​ច្រើន​របស់​អ្នក​បើក​យន្តហោះ​ដែល​​គេ​ចាប់​ខ្លួន​នោះ ត្រូវ​បាន​គេ​វាយ​ធ្វើ​បាប​ និង​ដោះ​យក​ឯកសណ្ឋាន​​យោធា​ទាំង​អស់​ចេញ​ពី​ខ្លួន​របស់​គាត់​៕ Xinhua/PSA ​