ក្រុងអាស្តាណាៈ ក្រសួងសេវាគ្រាអាសន្នរបស់ប្រទេសនេះភាគកណ្តាលមនុស្ស ៥២ នាក់បានស្លាប់នៅថ្ងៃព្រហស្បតិ៍នេះនៅពេលរថយន្តក្រុងមានទិសដៅទៅរុស្ស៊ីដែលពួកគេជិះ បានឆេះនៅកាហ្សាក់ស្ថាន។
នៅវេលាម៉ោង១០និង៣០នាទីព្រឹករថយន្តក្រុងមួយគ្រឿងបានឆេះ ដោយមានអ្នកដំណើរ ៥៥ នាក់និងអ្នកបើកបរពីរនាក់ជិះនៅក្នុងរថយន្តនោះ។
មន្ត្រីក្រសួងមហាផ្ទៃបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកាហ្សាក់ស្ថាន Interfax ថា អ្នកទាំងអស់ដែលបានស្លាប់នោះត្រូវបានគេជឿថា ជាជនជាតិអឺបេក។ ប្រព័ន្ធផ្សព្វផ្សាយកាហ្សាក់ស្ថាន បានរាយការណ៍ថាពួកគេគឺជាជនចំណាកស្រុកដែលធ្វើដំណើរទៅធ្វើការនៅស៊ីរី។
ក្រសួងសេវាគ្រាអាសន្នរបស់អឺបេ គីស្ថាន បាននិយាយថា ខ្លួនបានបើកខែ្សទូរស័ព្ទទាន់ហេតុការណ៍៕ PSA