ក្រុងវ៉ាស៊ីនតោនៈ ទូរទស្សន៍ CNN បានរាយការណ៍ថា គ្រាប់បែកដែលបានបណ្តាលឲ្យក្មេង៤០នាក់ស្លាប់ និង១១នាក់ផ្សេងទៀតស្លាប់ដោយការវាយប្រហារផ្លូវអាកាសរបស់ក្រុមចម្រុះដឹកនាំដោយ អារ៉ាប៊ី សាអ៊ូឌីត ទៅលើរថយន្តក្រុងមួយគ្រឿងនៅយេម៉ែនភាគខាងជើងកាន់កាប់ដោយក្រុមឧទ្ទាម ត្រូវបានលក់ដោយអាមេរិក នៅក្រោមកិច្ចព្រមព្រៀងរបស់ក្រសួងការបរទេស ជាមួយក្រុងរីយ៉ាដ។
CNN បានឲ្យដឹងកាលពីថ្ងៃសុក្រថា បំណែកគ្រាប់បែកជាច្រើនដែលរូបភាពជាច្រើនត្រូវបានគេថតបានភ្លាមៗ ក្រោយពីការវាយប្រហារនៅក្នុងខែនេះ បានបង្ហាញថា គ្រាប់នោះគឺគ្រាប់បែក Mk 82 ត្រូវបានផលិតដោយអ្នកម៉ៅការការពារជាតិលោក Lockheed Martin។
អតីតប្រធានាធិបតីលោកបារ៉ាក់អូបាម៉ា បានហាមមិនឲ្យលក់អាវុធទៅអារ៉ាប៊ី សាអ៊ូឌីតទេ ក្រោយពីប្រទេសនេះ បានប្រើគ្រាប់បែកស្រដៀងគ្នានេះ នៅក្នុងការវាយប្រហារកាលពីខែតុលា ឆ្នាំ២០១៦ ដែលបានបណ្តាលឲ្យមនុស្ស១៤០នាក់ស្លាប់នៅពិធីបុណ្យសពមួយក្នុងរដ្ឋធានីសាណា ដែលកាន់កាប់ដោយក្រុមឧទ្ទាម។
ប៉ុន្តែលោកប្រធានាធិបតី ដូណាល់ ត្រាំ បានលុបចោលបម្រាមនោះ ក្រោយពីលោក ឡើងកាន់តំណែងនៅក្នុងឆ្នាំ២០១៧៕ PSA