ក្រុងវ៉ា​ស៊ីនតោន៖ ​រ៉ុក្កែត​អាមេរិក ​១ ​គ្រាប់ ត្រូវ​បាន​បាញ់​កាល​ពី​ថ្ងៃ​សៅរ៍​ចេញ​ពី​ទីតាំង​បាញ់​បង្ហោះ ​Wallops Flight Facility របស់​អង្គការ​ NASA ​នៅ​ឆ្នេរ​ភាគ​ខាង​លិច​នៃ​រដ្ឋ​វើជីនៀ​ ដោយ​បាន​ដឹក​សម្ភារ​ជាមួយ​នឹង​បេសកកម្ម​ផ្គត់ផ្គង់​ជា​ថ្មី​របស់​ទីភ្នាក់ងារ​អវកាស​សម្រាប់​ស្ថានីយ​អវកាស​អន្តរជាតិ ​(ISS)។

រ៉ុក្កែត​ Antares ​ដែល​ត្រូវ​បាន​ផលិត​ដោយ​ក្រុមហ៊ុន ​Northrop Grumman ​ត្រូវ​បាន​បាញ់​ចេញ​នៅ​ម៉ោង ​៣ ​និង ​២១​ នាទី​រសៀល ​ដោយ​ដឹក​យានអវកាស Cygnus ​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ​ (ISS )។

យោង​តាម​ការ​ផ្សាយ​បន្ត​ផ្ទាល់​របស់​អង្គការ ​NASA ​បាន​ឲ្យ​ដឹង​ថា ​យានអវកាស​ បាន​ផ្តាច់​ចេញ​ពី​រ៉ុក្កែត​ដោយ​ជោគជ័យ​រយៈពេល​ប្រហែល ៩ ​នាទី ​ក្រោយ​ពី​បាញ់​បង្ហោះ ​ដោយ​ហោះ​ទៅ​តាម​គន្លង​ផ្លូវ​របស់​វា​ទៅ​កាន់​ស្ថានីយ​អវកាស​។

យានអវកាស​ Cygnus ​ដឹក​​សម្ភារ​ប្រហែល ​៣ ៤០០ ​គីឡូក្រាម ​ទៅ​កាន់​ ISS​ នៅ​ក្នុង​នោះ​មាន​ឧបករណ៍​សម្រាស់​ធ្វើ​តេស្ត​ការ​រីក​លូតលាស់​ជាលិកា ​របួស​ឆ្អឹង និង​សម្ភារ​សម្រាប់​កម្ចាត់​បាក់តេរី។

ការ​ស៊ើប​អង្កេត​មួយ​ទៀត​ នឹង​បង្ហាញ​ឲ្យ​ឃើញ​មីក្រូ​ស្កុប​ប្រើ​អេឡិចត្រុង​ស្កេន​រក​វត្ថុ​តូចៗ​ប្រភេទ​ថ្មី​ដែល​អាច​ថត​មើល​នៅ​កន្លែង​ដឹង​ពី​ពេល​វេលា​ជាក់លាក់ ​និង​​វាស់​វែង​ទ្រង់ទ្រាយ​ធំ​តូច​នៅ​​ស្ថានីយ​អវកាស​។

យោង​តាម ​NASA ឲ្យ​ដឹង​ថា សមត្ថភាព​​កំណត់​អត្តសញ្ញាណ​វត្ថុ​តូចៗ​ ត្រូវ​ការ​សម្រាប់​ហោះហើរ​ និង​​រុករក​នៅ​លើ​លម្ហ​អាកាស​ហួស​ពី​តារា​វិថី​នៃ​ផែន​ដី​ដ៏​​ទាប ​(LEO)​៕ Xinhua