ក្រុង​ប៉ារីសៈ​ប្រធានា​ធិបតី​បារាំង​លោក​អេម៉ានុយ​អែល ​ម៉ាក្រុង​ កាល​ពី​ថ្ងៃ​សៅរ៍​ បាន​ប្រាប់​មេ​ដឹក​នាំ​ប៉ាឡេស្ទីន​លោក​ ម៉ាមុដ អា​បាស​ តាម​ទូរ​ស័ព្ទ​ថា​បារាំង​ នឹង​បន្ត​កិច្ច​ប្រឹង​ប្រែង​ការ​ទូត​ ដើម្បី​ឲ្យ​ក្រុម​អ្នក​ចរចា​អ៊ី​ស្រាអែល​និង​ប៉ា​ឡេ​ស្ទីន​ ធ្វើ​ការ​ចរចា​សន្តិ​ភាព​ជា​ថ្មី​ និង​ប​ញ្ចប់​ភាព​ទាល់​ច្រក​នៅ​​ឆ្នាំ​នេះ​។ ​

នៅ​ក្នុង​សេច​ក្តី​ថ្លែង​ការណ៍​ចេញ​ដោយ​ការិយា​ល័យ​របស់​លោក​បាន​ឲ្យ​ដឹង​ថា​ លោក​ម៉ាក្រុង​ ​បាន​ញ្ជាក់​ពី​ភាព​ចាំ​បាច់​នៃ​ការ​ចរចា​រក​ដំណោះ​ស្រាយ​រវាង​ភាគី​ទាំង​ពីរ​នេះ​។

នៅ​ក្នុង​អំឡុង​កិច្ច​សន្ទនា​តាម​ទូរ​ស័ព្ទ​ប្រធានា​ធិបតី​បារាំង​រូប​នេះ ​ក៏​បាន​សម្តែង​កង្វល់​ជុំវិញ​ស្ថាន​ភាព​នៅ​ក្នុង​តំបន់​ហ្គាហ្សា​ ដោយ​បាន​ជំរុញ​ឲ្យ​បញ្ចប់​វិធាន​ការ​បិទ​ច្រក​និង​ការ​រឹត​បន្តឹង​​ដែល​កំណត់​ដោយ​ភាគី​អ៊ីស្រា​អែល​ និង​ពេល​ជា​មួយ​គ្នា​នោះ​ដែរ​ ក៏​បាន​ទាម​ទារ​ឲ្យ​មាន​ការ​ធា​នា​សន្តិ​សុខ​សម្រាប់​ពល​រដ្ឋ​អ៊ីស្រា​អែល​៕ Xinhua/PSA