ក្រុង​វ៉ាស៊ីនតោន៖ ​លោក​ប្រធានាធិបតី ​ដូណាល់​ ត្រាំ បាន​បង្ក​ឲ្យ​មាន​ការ​រិះគន់​ដោយ​កំហឹង​ចេញ​ពី​សហគមន៍​គ្រូពេទ្យ​កាល​ពី​ថ្ងៃ​អាទិត្យ ​ដោយ​សារ​ការ​ចេញ​ទៅ​ស្វាគមន៍​ក្រុម​អ្នក​គាំទ្រ​របស់​លោក​នៅ​ខាង​ក្រៅ​មន្ទីរ​ពេទ្យ​ ជា​ទី​ដែល​លោក​កំពុង​ត្រូវ​បាន​ព្យាបាល​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​​​ឆ្លង​យ៉ាង​ធ្ងន់ធ្ងរ​នោះ​។ ​

លោក​បាន​​ពាក់​ម៉ាស់​មុខ​ ខណៈ​ដែល​​លោក​គ្រវី​ដៃ​ចេញ​ពី​ក្នុង​រថយន្ត​បាឡាំងដាស​របស់​លោក​ នៅ​ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​រយៈពេល​ខ្លី​នៅ​ខាង​ក្រៅ​មជ្ឈមណ្ឌល​សុខភាព​យោធា ​Walter Reed​ នៅ​ក្បែរ​ក្រុង​វ៉ាស៊ីនតោន ​ដែល​បាន​បង្ហាញ​មុខ ​ដើម្បី​រៀបរាប់​អំពី​សុខភាព​របស់​លោក​ ដែល​កំពុង​ល្អ​ប្រសើរ​ឡើង​ ក្រោយ​ពី​មាន​សារ​ពី​ក្រុម​គ្រូ​ពេទ្យ​នៅ​ចុង​សប្តាហ៍​នោះ​។

ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ដោយ​រថយន្ត​ប្រណីត​នៅ​នាទី​ចុង​ក្រោយ ​បាន​កើត​ឡើង​ស្រប​ពេល​ជាមួយ​ក្រុម​គ្រូពេទ្យ​របស់​លោក ​ត្រាំ ​បាន​សម្តែង​ការ​សប្បាយ​ចិត្ត​ចំពោះ​ការ​រីក​ចម្រើន ​ដោយ​បាន​បញ្ជាក់​អំពី​លទ្ធភាព​នៃ​ការ​ចេញ​ពី​មន្ទីរពេទ្យ​នៅ​ពី​ថ្ងៃ​ចន្ទ​។ ​

ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​​បាន​ពន្យល់​ថា ការ​ចេញ​ក្រៅ​មន្ទីរពេទ្យ​នោះ ​​​បាន​បំពាន​គោលការណ៍​សុខភាព​សាធារណៈ​របស់​រដ្ឋាភិបាល​លោក​ ​​ដែល​តម្រូវ​​​​​ឲ្យ​អ្នក​ជំងឺ​​​នៅ​ដាច់​ដោយ​ឡែក​ពី​គេ ខណៈ​​ពួក​គេ​​កំពុង​ត្រូវ​បាន​ព្យាបាល​ និង​រហូត​ដល់​ជា​សះស្បើយ​ពី​វីរុស​ និង​ធ្វើ​ការ​ការពារ​សេវា​សម្ងាត់​របស់​លោក​នោះ​។

លោក ត្រាំ ​ដែល​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ម្តង​ហើយ​ម្តង​ទៀត​ចំពោះ​ការ​បំពាន​គោលការណ៍​ណែនាំ​សុខភាព​សាធារណៈ​ម្តង​ហើយ​ម្តង​ទៀត ​និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ជំងឺ​រាតត្បាត​កូវីដ ១៩ ​នេះ​បាន​ថ្លែង​នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​លើ​ធ្វីធើរ​នៅ​មុន​នឹង​ការ​បង្ហាញ​ខ្លួន​ថា ​លោក​បាន​ដឹង​អំពី​ជំងឺ​កូវីដ ​១៩ តាមរយៈ​ការ​ទៅ​សាលា​ ខណៈ​លោក​បាន​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​នេះ​។ ​

ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​សុខភាព​បាន​លើក​ឡើង​តាម​រលក​ធាតុអាកាស​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដើម្បី​រិះគន់​ព័ត៌មាន​នោះ​ ដែល​ពួក​គេ​បាន​និយាយ​ថា ​លោក ​ត្រាំ​ មិន​បាន​ដឹង​អ្វី​ទាល់​តែ​សោះ​។

លោក​ James Phillips ប្រធាន​ផ្នែក​ឱសថ​នៅ​សាកល​វិទ្យាល័យ​ George Washington បាន​ថ្លែង​ថា មនុស្ស​គ្រប់​រូប​ជិះ​ក្នុង​រថយន្ត​របស់​ ត្រាំ​ ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ឡែក​រយៈ​ពេល​ ១៤ ​ថ្ងៃ៕ AFP/PSA