ក្រុង​វ៉ាស៊ីនតោន៖ ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​ កូរ៉េ​ខាង​ត្បូង​ និង​ម៉ុងហ្គោលី​ នៅ​សប្តាហ៍​ក្រោយ ​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​សង្កត់​ធ្ងន់​ទៅ​លើ​បញ្ហា​ប្រទេស​ចិន​ និង​កូរ៉េ​ខាង​ជើង​។​

ដំណើរ​ទស្សនកិច្ច​របស់​លោក ​ម៉ៃក៍ ប៉ុមប៉េអូ​ ទៅ​កាន់​ទីក្រុង​តូក្យូ​ នឹង​ក្លាយ​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​មន្ត្រី​អាមេរិក​កំពូល​ម្នាក់​ចាប់​តាំង​ពី​លោក ​យូស្ស៊ី​ហ៊ី​ឌី​ ស៊ូ​ហ្គា ​ឡើង​កាន់​តំណែង​កាល​ពី​ថ្ងៃទី ​១៦​ ខែ​កញ្ញា​ ដែល​បាន​ស្នង​តំណែង​ពី​នាយក​រដ្ឋមន្ត្រី​ជើង​ចាស់​ គឺ​លោក ​ស៊ីនហ្សូ​ អាបេ ​ជា​សម្ព័ន្ធ​មិត្ត​យ៉ាង​ជិត​ស្និទ្ធ​មួយ​របស់​ក្រុង​វ៉ាស៊ីនតោន​។​

តាម​គម្រោង​នៅ​​ថ្ងៃទី ​៦​ ខែ​តុលា​ នៅ​ក្នុង​ទីក្រុង​តូក្យូ​ លោក​ ម៉ៃក៍​ ប៉ុមប៉េអូ​ នឹង​បើក​កិច្ច​ប្រជុំ​មធ្យោបាយ ​៤​ ជាមួយ​ក្រុម​សមភាគី​របស់​លោក​ មក​ពី​ប្រទេស​អូស្ត្រាលី​ ឥណ្ឌា​ និង​ជប៉ុន​ ដែល​ជា​ការ​បង្កើត ​(Quad) ​យុទ្ធសាស្ត្រ​ក្រៅ​ផ្លូវ​ការ​បាន​គាំទ្រ​យ៉ាង​ខ្លាំង​ដោយ​លោក ​ស៊ីនហ្សូ ​អាបេ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា ​ជា​ការ​ព្យាយាម​មួយ​របស់​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​សំខាន់ៗ​ក្នុង​តំបន់​ ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ការ​ប្រឈម​មុខ​ជាមួយ​ប្រទេស​ចិន ​បច្ចុប្បន្ន​។​

លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ គឺ​ជា​អ្នក​រិះគន់​ប្រទេស​ចិន ​យ៉ាង​ខ្លាំង​ម្នាក់​ទៅ​លើ​បញ្ហា​ជា​ច្រើន​ចាប់​ពី​សន្តិសុខ ​សិទ្ធិ​មនុស្ស​ រហូត​ដល់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩​ ដែល​រដ្ឋការ​របស់​លោក​ប្រធានាធិបតី​អាមេរិក ​ដូណាល់​ ត្រាំ​ បាន​ស្វះស្វែង​ ដើម្បី​ស្តី​បន្ទោស​ដោយ​ចំៗ​ទៅ​លើ​ក្រុង​ប៉េកាំង​ នៅ​មុន​ការ​បោះ​ឆ្នោត​នៅ​ពី​ថ្ងៃទី ​៣​ ខែ​វិច្ឆិកា ​ខាង​មុខ​នេះ​។​

លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ បាន​ដឹកនាំ​យុទ្ធនា​ការ​អន្តរជាតិ​មួយ​ ដើម្បី​ក្រុម​ប្រទេស​មួយ​ចំនួន​ផ្សេង​ទៀត​ ប្រឆាំង​ប្រទេស​ចិន​ នៅ​ក្នុង​នោះ​រួម​មាន ​បច្ចេកវិទ្យា​របស់​ខ្លួន​ផង​ដែរ​។​

ការ​ធ្វើ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ម៉ៃក៍​ ប៉ុមប៉េអូ​ ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ធ្វើ​ឡើង ​ខណៈ​ក្តី​សង្ឃឹម​នានា​បាន​ធ្លាក់​ចុះ​​សម្រាប់​ការ​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក​ជាមួយ​កូរ៉េ​ខាង​ជើង​ មុន​នឹង​ទទួល​បាន​អាទិភាព​កំពូល​មួយ​របស់​លោក​ ដូណាល់​ ត្រាំ​ ខណៈ​លោក​បាន​យក​ឈ្នះ​គោល​នយោបាយ​បរទេស​ឲ្យ​បាន​មុន​ការ​បោះ​ឆ្នោត​នៅ​អាមេរិក​ក្នុង​ពេល​ខាង​មុខ​នេះ​។​

លោក​ ដូណាល់​ ត្រាំ​ បាន​ជួប​ជាមួយ​មេ​ដឹកនាំ​ប្រទេស​ផ្តាច់​ការ ​លោក ​គីម​ ជុងអ៊ុន​ ៣ ​ដង​ ហើយ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ លោក​ ម៉ៃក៍​ ប៉ុម​ប៉េអូ ​បាន​ថ្លែង​ថា​ កិច្ច​ពិភាក្សា​នោះ​កំពុង​បន្ត​នៅ​ពី​ក្រោយ​ឆាក​ជា​ច្រើន ​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ ទោះបី​ជា​លោក​បាន​សារ​ភាព​ថា ​រដ្ឋ​ការ​របស់​លោក​ ដូណាល់​ ត្រាំ​ ទំនង​ជា​អាច​នឹង​ទទួល​បាន​ការ​រីក​ចម្រើន​ជា​ច្រើន​​ទៀត​។​

លោក ​ម៉ៃក៍​ ប៉ុម​ប៉េអូ​ ជា​អតីត​មេ​ដឹកនាំ​របស់​អង្គភាព​ស៊ើប​យក​ការណ៍ ​CIA ​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កូរ៉េ​ខាង​ជើង ​៤ ​ដង​ កាល​ពី​ឆ្នាំ ​២០១៨ ​នៅ​ក្នុង​ក្តី​សង្ឃឹម​នៃ​ការ​ទម្លុះ​ទម្លាយ​ភាព​ទាល់​ច្រក។​

ប៉ុន្តែ​លោក​មិន​បាន​ទៅ​កាន់​តំបន់​នោះ​ ចាប់​តាំង​ពី​ខែ​មិថុនា​ឆ្នាំ ​២០១៩​ នៅ​ពេល​លោក ​ប៉ុមប៉េអូ បាន​ចូលរួម​ជាមួយ​លោក ​ដូណាល់​ ត្រាំ​ នៅ​ឯ​ជំនួប​កំពូល​ក្រុម ​G២០ ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ ហើយ​បាន​ចុះ​ចត​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដែល​បាន​រួម​បញ្ចូល​នៅ​ក្នុង​កិច្ច​ប្រជុំ​ឥត​ព្រាង​ទុក​ជា​មុន​មួយ​ ជាមួយ​លោក ​គីម​ ជុងអ៊ុន ​នៅ​ក្នុង​តំបន់​គ្មាន​យោធា​ផង​ដែរ​។​

លោក ​ម៉ៃក៍​ ប៉ុមប៉េអូ​ កាល​ពី​ថ្ងៃទី ​៧ ​ខែ​តុលា កន្លង​ទៅ​​នឹង​ក្លាយ​ជា​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ដំបូង​គេ​ចាប់​តាំង​ពី​ឆ្នាំ ​២០១៦​ បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ុងហ្គោលី​ ដែល​បាន​ស្វែងរក​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​អាមេរិក​ ស្រប​ពេល​គោល​ជំហរ​មិន​រឹង​មាំ​របស់​ខ្លួន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ជម្លោះ​ រវាង​ប្រទេស​ចិន ​និង​រុស្ស៊ី​នោះ​៕ AFP/SK