ក្រុងកូឡាឡាំពួៈ មេដឹកនាំបក្សប្រឆាំងម៉ាឡេស៊ី លោក អានវ៉ារ អ៊ីប្រាហ៊ីម បានជួបជាមួយព្រះមហាក្សត្រកាលពីថ្ងៃអង្គារ ដោយស្វះស្វែងដើម្បីបង្ហាញថា លោកទទួលបានការគាំទ្រដើម្បីឡើងកាន់អំណាច និងបំពេញមហិច្ឆតាចង់ក្លាយជានាយករដ្ឋមន្ត្រីជាច្រើនទសវត្សរ៍ហើយនោះ។
ប្រទេសអាស៊ីអាគ្នេយ៍នេះ បានធ្លាក់ក្នុងភាពវឹកវរចាប់តាំងពីរដ្ឋាភិបាលកែទម្រង់និយមដែលដឹកនាំដោយ ម៉ាហាធៀ ម៉ូហាម៉ាដ ដែលរួមមានលោកអាន់វ៉ារដែរបានដួលរលំនៅក្នុងខែកុម្ភៈ ស្របពេលជម្លោះផ្ទៃក្នុងយ៉ាងជូរចត់។
លោក ម៉ូហ៊ីអ៊ីដឌីន យ៉ាស់ស៊ីន បានក្លាយជានាយករដ្ឋមន្ត្រីដោយគ្មានការបោះឆ្នោត ប៉ុន្តែការគាំទ្ររដ្ឋាភិបាលចម្រុះរបស់លោកមានការរង្គោះរង្គើហើយក្រុមអ្នករិះគន់ បានចោទរដ្ឋាភិបាលនេះថាខ្វះភាពស្របច្បាប់។
នៅក្នុងការប្រកាសគួរឲ្យភ្នាក់ផ្អើលមួយកាលពីខែមុន លោក អាន់វ៉ារ បានថ្លែងថា លោកទទួលបានការគាំទ្រគ្រប់គ្រាន់ពីក្រុមសមាជិកសភា ដើម្បីផ្តួលរំលំលោក ម៉ូហ៊ីអ៊ីដឌីន ប៉ុន្តែព្រះមហាក្សត្រដែលបានតែងតាំងនាយករដ្ឋមន្ត្រីរូបនេះ បានពន្យារពេលជួបលោកអាន់វ៉ារដោយសារបញ្ហាសុខភាព៕ PSA