ក្រុងគូឡាឡាំពួ៖ ប្រទេស ម៉ាឡេស៊ី បានធ្លាក់ចូលទៅក្នុងការតស៊ូអំណាចដ៏ជូរចត់មួយកាលពីថ្ងៃពុធ ខណៈលោក ម៉ាហាធៀ ម៉ូហាម៉ាដ បានស្វះស្វែងរក ដើម្បីបង្កើតរដ្ឋាភិបាលឯកភាពមួយបន្ទាប់ពីលាលែងពីតំណែងគួរឲ្យភ្ញាក់ផ្អើលរបស់លោកនោះ ប៉ុន្តែគូសត្រូវចាស់គឺលោក អាន់វ៉ា អ៊ីប្រាហ៊ីម ក៏បានខិតខំប្រឹងប្រែងប្រជែង ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។
ស្ថានការណ៍វិវឌ្ឍន៍ថ្មីបានបង្កឲ្យមានវិបត្តិកាន់តែធ្លាក់ចូលជ្រៅដែលបានចាប់ផ្តើមកើតឡើង នៅពេលក្រុមចម្រុះដែលកំពុងគ្រប់គ្រងអំណាច ដែលបានរាប់បញ្ចូលបុរសទាំង ២ នៅពេលខ្លួនបានឈ្នះការបោះឆ្នោតជាប្រវត្តិសាស្ត្រមួយកាលពីឆ្នាំ ២០១៨ ក្រោយមកបានបែកបាក់ បន្ទាប់ពីកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មីមួយ ដោយគ្មានលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបរាជ័យ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម គឺជាអ្នកស្នងតំណែងលោក ម៉ាហាធៀ ដែលត្រូវគេតែងតាំង ប៉ុន្តែត្រូវបានគេបដិសេធហើយត្រូវគេរារាំងមិនឲ្យក្លាយជាមេដឹកនាំ ទោះបីជាកិច្ចប្រឹងប្រែងកាលពីចុងសប្តាហ៍ បានទទួលជោគជ័យក្តី។
ទំនាក់ទំនងប្រេះស្រាំរបស់ពួកគេ ធ្វើឲ្យប៉ះពាល់នយោបាយម៉ាឡេស៊ីចាប់តាំងពីលោក ម៉ាហាធៀ ចូលកាន់តំណែងលើកដំបូងកាលពីទសវត្សរ៍ឆ្នាំ ១៩៩០ ហើយបានបណ្តេញលោក អាន់វ៉ា អ៊ីប្រាហ៊ីម ចេញពីតំណែងជាឧបនាយករដ្ឋមន្ត្រីរបស់លោក ហើយលោកបានជាប់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទរួមភេទជាមួយមនុស្សប្រុសដូចគ្នា និងប្រព្រឹត្តអំពើពុករលួយ។
ពួកគេបានផ្សះផ្សាគ្នានៅមុនការបោះឆ្នោតឆ្នាំ ២០១៨ ដើម្បីទម្លាក់ក្រុមចម្រុះ ដែលបានប្រព្រឹត្តអំពើពុករលួយបានដឹកនាំដោយលោក ណាជីប រ៉ាហ្សាក់ ប៉ុន្តែមានមនុស្សជាច្រើនបានសង្ស័យលោក ម៉ាហាធៀ មានវ័យ ៩៤ ឆ្នាំ ជាមេដឹកនាំមានវ័យចំណាស់ជាងគេបំផុតនៅលើពិភពលោក អាចនឹងសន្យាប្រគល់អំណាចទៅឲ្យលោក អាន់វ៉ា អ៊ីប្រាហ៊ីម ឲ្យដឹកនាំប្រទេស ម៉ាឡេស៊ី ជំនួសវិញ។
លោក ម៉ាហាធៀ បានលាលែងពីតំណែង ជានាយករដ្ឋមន្ត្រីកាលពីថ្ងៃចន្ទ ប៉ុន្តែវានៅតែមិនទាន់ច្បាស់នៅឡើយថា តើលោក ម៉ាហាធៀ ចូលរួមចំណែកក្នុងផែនការផ្តួលរំលំរដ្ឋាភិបាលនេះដែរឬទេ? ប៉ុន្តែក្រុមអ្នកវិភាគបានសង្ស័យថា លោក ម៉ាហាធៀ យ៉ាងហោចណាស់បានធ្វើ ដើម្បីខ្លួនឯងតែប៉ុណ្ណោះ។ លោក ម៉ាហាធៀ ត្រូវបានតែងតាំង ឲ្យធ្វើជាមេដឹកនាំបណ្តោះអាសន្ន និងជាដំបូងទំនងជាទទួលការគាំទ្រឲ្យលោកធ្វើជានាយករដ្ឋមន្ត្រីយ៉ាងពេញទំហឹងថែមទៀតផង៕ AFP/SK