ក្រុង​ខារទុំ៖ ពី​ទាហាន​រហូត​ដល់​​ក្លាយ​ជា​​ជន​អ៊ិស្លាម​និយម​ និង​ប្រជាជន​និយម​ និង​ជន​សង្ស័យ​ឧក្រិដ្ឋ​សង្គ្រាម​ មេ​ដឹកនាំ​លោក ​អូម៉ារ​ អាល់-បាសៀរ​ ​ដែល​ត្រូវ​គេ​​បណ្តេញ​ចេញ​ពី​តំណែង​របស់​ប្រទេស ​ស៊ូដង់​ បាន​បង្ហាញ​​ឲ្យ​​ឃើញ​ការ​ប្រឈម​មុខ​ការ​ចោទ​ប្រកាន់​ជា​ច្រើន​នៅ​ក្នុង​អំឡុង​​ពេល​គ្រប់គ្រង​អំណាច​ក្នុង​​កណ្តាប់​ដៃ​ដែក​អស់ ​៣ ​ទសវត្សរ៍ ​របស់​លោក​នោះ​។​

លោក ​អូម៉ារ​ អាល់​-បា​សៀរ ​មាន​វ័យ ​៧៥ ​ឆ្នាំ​ ដែល​ជា​ប្រធានាធិបតី​ម្នាក់​ក្នុង​ចំណោម​ប្រធានាធិបតី​ជាច្រើន​ បាន​គ្រប់គ្រង​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​ប្រទេស ​អាហ្វ្រិក​ បាន​ជាប់​ពន្ធនាគារ ​ចាប់​តាំង​ពី​លោក​ត្រូវ​​បណ្តេញ​​ចេញ​ពី​តំណែង​កាល​ពី​ខែ​មេសា​ ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​លោក​ត្រូវ​បាន​គេ​កាត់​ទោស​កាល​ពី​ថ្ងៃ​សៅរ៍​ឲ្យ​ជាប់​ពន្ធនាគារ​ ​២ ​ឆ្នាំ ​ក្នុង​វ័យ​​ចាស់​ជរា​នេះ។​

ដោយ​មាន​ការ​ល្បី​ឈ្មោះ​ដោយសារ​ការ​រាំ ​និង​គ្រវី​ដំបង​របស់​លោក​ នៅ​មុន​ការ​ថ្លែង​សុន្ទរក​ថា​ទៅ​កាន់​ក្រុម​អ្នក​មាន​ភក្តី​ភាព​ លោក អូម៉ារ អាល់-​បាសៀរ​ បាន​ផ្គើន​នឹង​ការ​តវ៉ា​តាម​ដង​ផ្លូវ​កាន់​តែ​ខ្លាំង​ឡើង​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ នៅ​មុន​លោក​បាន​ធ្លាក់​ពី​អំណាច​។​

ប៉ុន្តែ​ជោគ​វាសនា​របស់​លោក​ត្រូវ​បាន​បិទ​បញ្ចប់​ទាំង​ស្រុង​ ​នៅ​ពេល​យោធា ​បាន​ចូល​​ធ្វើ​អន្តរាគមន៍​កាល​ពី​ថ្ងៃទី ​១១ ​ខែ​មេសា​ ដើម្បី​ទម្លាក់​លោក ​បាសៀរ ​ចេញ​ពី​​អំណាច​នៅ​ក្នុង​ការ​ធ្វើ​រដ្ឋ​ប្រហារ​មួយ ​ដែល​បាន​គាំទ្រ​ដោយ​ក្រុម​ជ្រុល​និយម​អ៊ិស្លាម​កាល​ពី​ឆ្នាំ ​១៩៨៩​។​

រយៈពេល​ជា​ច្រើន​ឆ្នាំ ​មេ​ដឹកនាំ​ស៊ូដង់​រូប​នេះ បាន​បង្ហាញ​​ខ្លួន​ថា​ជា​អ្នក​តស៊ូ​នយោបាយ​ម្នាក់​មិន​ត្រឹម​តែ​គេច ​​ពី​​តុលាការ​ឧក្រិដ្ឋកម្ម​​អន្តរជាតិ​ (ICC) ​​ទេ ថែម​​ទាំង​​បង្ក​ឧបសគ្គ​យ៉ាង​ច្រើន​​នៅ​ក្នុង​ប្រទេស​ទៀត៕ AFP/SK