ក្រុង​សេអ៊ូល៖ ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​​វិហារ​​ប្រូតេ​ស្តង់​មួយ​ចំពោះ​ការ​បំពាន​​បញ្ជា​រដ្ឋាភិបាល​របស់​ក្រុង​នេះ ​ដែល​មិន​ឲ្យ​ធ្វើ​ការ​ជួប​ជុំ​គ្នា​ទ្រង់ទ្រាយ​ធំ ​ដើម្បី​​ទប់ស្កាត់​ការ​រាល​ដាល​នៃ​វីរុស​ផ្លូវ​ដង្ហើម​កូរ៉ូណា​ប្រភេទ​ថ្មី។

ក្រុង​នេះ​ កំពុង​តាម​ដាន​វិហារ ​SarangJeil ដែល​បាន​បន្ត​ការ​ជួប​ជុំ​​ ២​ ថ្ងៃ​អាទិត្យ​ជាប់ៗ​គ្នា​។ ​វិហារ​នេះ ​ត្រូវ​បាន​ស្តី​បន្ទោស​ដោយ​រដ្ឋាភិបាល​ក្រុង​នេះ​ ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍​ជួប​ជុំ​ទ្រង់ទ្រាយ​ធំៗ ​ក្រោយ​ពី​ខ្លួន​បាន​បំពាន​វិធាន​ទប់ស្កាត់​ជំងឺ​កូវីដ ​១៩ ​នៅ​ក្នុង​ការ​បម្រើ​សេវា​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​២២​ ខែ​មីនា​។

ព្រះ​វិហារ​នេះ ​ស្ថិត​នៅ​សង្កាត់​សឹងប៊ុក​ភាគ​ឦសាន​ មាន​ទំនាក់ទំនង​ជាមួយ​លោក ​Jun Kwang-hoon​ ជា​បព្វជិត​អភិរក្ស​ដែល​បាន​ដឹកនាំ​ការ​ជួប​ជុំ​ប្រឆាំង​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​សេអ៊ូល​ភាគ​កណ្តាល​។ កាល​ពី​ពេល​ថ្មីៗ​នេះ​ លោក ​ជុន​ ដែល​ត្រូវ​បាន​គេ​ឃាត់​ខ្លួន​ត្រូវ​បាន​គេ​​ចោទ​ប្រកាន់​ពី​បទ​បង្ខូច​កេរ្តិ៍​លោក​ប្រធានាធិបតី ​មូន​ ជេអ៊ីន​ និង​បំពាន​ច្បាប់​បោះ​ឆ្នោត​សាធារណៈ​ នៅ​មុន​ការ​បោះ​ឆ្នោត​ទូទៅ​ថ្ងៃទី ១៥​ ខែ​មេសា​។

ជា​ផ្នែក​នៃ​កិច្ច​ប្រឹងប្រែង​នៅ​ឆ្ងាយ​ពី​គ្នា​នៅ​ក្នុង​សង្គម​របស់​រដ្ឋាភិបាល​វិហារ​ជា​ច្រើន ​ត្រូវ​បាន​ណែនាំ​ឲ្យ​ពិនិត្យ​សីតុណ្ហភាព​របស់​ពួក​គេ​ និង​រក្សា​ចម្ងាយ ​២ ​ម៉ែត្រ​ពី​គ្នា​នៅ​ក្នុង​ការ​បំពេញ​ការងារ​នៅ​ក្នុង​ចំណោម​វិធានការ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​។

វិហារ SarangJeil មិន​ធ្វើ​តាម​គោលការណ៍​ទាំង​នោះ​ កាល​ពី​ខែ​មុន​និង​មិន​អើពើ​បទ​បញ្ជា​របស់​រដ្ឋាភិបាល​ប្រឆាំង​នឹង​សេវា​ការងារ​​​តាម​អនឡាញ​កាល​ពី​ថ្ងៃ​អាទិត្យ។

មន្ត្រី​វិហារ​ម្នាក់​បាន​ពន្យល់​ថា ​មាន​តែ​គោរព​តាម​បញ្ជី​ឈ្មោះ​មុន​ប៉ុណ្ណោះ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ការ​ជួប​ជុំ​នោះ​ ហើយ​ពួក​គេ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា​យ៉ាង​តិច ​១ ​ម៉ែត្រ​ពី​ម្នាក់​ទៅ​ម្នាក់។

រដ្ឋាភិបាល​នេះ ​បាន​បញ្ជូន​បុគ្គលិក ​៣ ​នាក់ ​ឲ្យ​ពិនិត្យ​មើល​ថា ​តើ​វិហារ​នេះ​គោរព​គោលការណ៍​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ដែរ ​ឬ​ទេ​?​

មន្ត្រី​ប៉ូលិស​ជា​ច្រើន​នាក់​ក៏​ត្រូវ​បាន​បញ្ជូន​ទៅ​ការពារ​ប្រឆាំង​ការ​ប៉ះ​ទង្គិច​ជា​សក្តានុពល​ណា​មួយ​នោះ។ ​ទីភ្នាក់ងារ​ប៉ូលិស​ក្រុង​សេអ៊ូល​ បាន​និយាយ​​ថា​ ខ្លួន​មាន​មន្ត្រី ​៥១៧ ​នាក់ ​ឈរ​ជើង​នៅ​វិហារ​សាសនា​ ២០៦ ​កន្លែង ​នៅ​ទូទាំង​ក្រុង​កាល​ពី​ថ្ងៃ​អាទិត្យ​។

នៅ​កន្លែង​ផ្សេង​ទៀត​ ព្រះ​វិហារ​ Kwanglim ​នៅ​ក្នុង​សង្កាត់​ហ្គាងណាម​ភាគ​ខាង​ត្បូង​ និង​វិហារ ​Yonsei​ នៅ​ក្នុង​សង្កាត់​ហ្គូរូ​នៅ​ភាគ​និរតី​នៃ​ក្រុង​សេអ៊ូល​ក៏​បាន​បន្ត​ការ​រៀបចំ​ការ​ជួប​ជុំ​គ្នា​ដែរ​។

វិធានការ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្នា​នៅ​​ក្នុង​សង្គម​របស់​រដ្ឋាភិបាល​ ត្រូវ​បាន​គ្រោង​ឲ្យ​បញ្ចប់​ត្រឹម​ថ្ងៃ​អាទិត្យ ​ប៉ុន្តែ​ត្រូវ​បន្ត ​២ សប្តាហ៍​ទៀត៕ Yonhap/PSA