បក្ស​កុម្មុយនីស្ត​កំពុង​កាន់​អំណាច​របស់​ប្រទេស​វៀតណាម ​បាន​បោះឆ្នោត​ជ្រើសរើស​ប្រធាន​បក្ស​កុម្មុយនីស្ត លោក Nguyen PhuTrong អាយុ ៧៦ ឆ្នាំ ​បន្ត​កាន់​តំណែង ដែល​នេះ​ជា​អាណត្តិ​ទី៣ របស់​លោក។

លោក Trong ត្រូវ​បាន​គេ​ចាត់​ចូល​ជា​ករណី​លើកលែង​ចំពោះ​ច្បាប់​របស់​គណបក្ស​ដែល​បាន​ចែង​ថា ប្រជាជន​ដែល​មាន​អាយុ​លើស​ពី ៦៥ ឆ្នាំ​គួរ​តែ​ចូលនិវត្តន៍ ខណៈ​លោក​នៅ​តែ​ពង្រឹង​ជំហរ​របស់​ខ្លួន​ជា​មេ​ដឹកនាំ​ម្នាក់ និង​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​កាន់​តំណែង​អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍ និង​យូរ​ជាង​គេ​ក្នុង​ប្រទេស។

ទីភ្នាក់ងារ​សារព័ត៌មាន​វៀតណាម​ផ្លូវ​ការ VNA បាន​រាយការណ៍​ថា៖ «សមមិត្ត Nguyen PhuTrong ត្រូវ​បាន​គេ​បោះឆ្នោត​ជ្រើសរើស​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​កណ្តាល​នៃ​បក្ស​កុម្មុយនីស្ត​វៀតណាម​សម្រាប់​អាណត្តិ​ទី៣»។

ការ​បោះឆ្នោត​ឡើង​វិញ​នេះ ធ្វើ​ឡើង​ក្នុង​សន្និបាត​គណបក្ស​ធ្វើ​ឡើង​រៀងរាល់ ៥ ឆ្នាំ​ម្ដង នៅ​ទីក្រុង​ហាណូយ ​ដែល​ចូលរួម​ដោយ​ប្រតិភូ​គណបក្ស​ចំនួន ១ ៦០០ នាក់ ​មក​ពី​ទូទាំង​ប្រទេស​វៀតណាម៕