បុរីវ៉ាទីកង់ៈ​ សម្តេច​ប៉ាបហ្រ្វង់ស៊ីស​ បាន​ប្រមូល​ផ្តុំ​ក្រុម​សង្ឃ​នាយក​មក​ពី​ជុំ​វិញ​ពិភព​លោក​ធ្វើ​ដំណើរ​ទៅ​​បុរី​វ៉ាទីកង់​នៅ​សប្តាហ៍​នេះ ​ដើម្បី​ចូលរួម​​ជំនួប​ដែល​ទន្ទឹង​រង់ចាំ​យ៉ាង​អន្ទះសា​ជុំវិញ​ការ​ដោះ​ស្រាយ​រលក​នៃ​រឿង​អាស្រូវ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ​ដែល​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​វិហារ​កាតូលិក​នៅ​ពេល​បច្ចុប្បន្ន​នេះ​​។

ការ​ប្រជុំ​របស់​ប្រមុខ​សង្ឃ​នាយក​ប្រហែល ​១០០ ​អង្គ​ មក​ពី​ទូទាំង​ពិភព​លោក ​នឹង​ធ្វើ​​ដំណើរ​ទៅ​ប្រជុំ ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍​ រហូត​ដល់​ថ្ងៃ​អាទិត្យ ​ដោយ​មាន​ក្រុម​ជន​រង​គ្រោះ​ដែល​ទាមទារ​ឲ្យ​មាន​ផែន​ការ​សកម្មភាព​ច្បាស់​លាស់​មួយ ​ស្តី​អំពី​ការ​រួម​ភេទ​ជា​មួយ​​កុមារ​នោះ​ ត្រូវ​តែ​លើក​យក​មក​ពិភាក្សា​ឲ្យ​បាន​ហ្មត់ចត់​។

សម្តេច​ ប៉ាបហ្រ្វង់ស៊ីស ​ដែល​បាន​ស្នើ​ឲ្យ​ក្រុម​សង្ឃ​នាយក​ទាំង​អស់​ មាន​មតិយោបល់​ថ្លែង​ទៅ​​កាន់​ក្រុម​ជន​រង​គ្រោះ​ដោយ​សារ​ការ​រំលោភ​ផ្លូវ​ភេទ​ ​នៅ​ក្នុង​ប្រទេស​​​របស់​ពួក​គេ​ រៀងៗ​ខ្លួន មុន​ពេល​សន្និបាត​នៅ​ក្រុង​រ៉ូម ​​ខិតខំ​​ប្រឹងប្រែង​​ដោះ​ស្រាយ​ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ក្រុម​ជន​រងគ្រោះ​​ដែល​បាន​រង់​ចាំ​យូរ​ហើយ​នោះ។

គោល​បំណង​របស់​សន្និបាត​នោះ​ ត្រូវ​ផ្តល់​ឱកាស​មួយ​ ដើម្បី​បង្កើន​ការ​យល់​ដឹង​អំពី ការ​រំលោភ​ផ្លូវ​ភេទ​ទៅ​លើ​អនីតិជន​នៅ​តាម​ព្រះវិហារ​​នៅ​ក្នុង​នោះ មាន​នៅ​អា្រហ្វិក​ អាស៊ី ​និង​​​តំបន់​មជ្ឈិមបូព៌ា​ដែល​កំពុង​ត្រូវ​បាន​បដិសេធ​នូវ​អ្វី​ដែល​​ពួក​គេ​ហៅ​ថា «​​​​បញ្ហា​​របស់​លោក​ខាង​លិច​នោះ»។

នៅ​ក្នុង​ផ្នែក​ជា​ច្រើន​របស់​ពិភព​លោក ​ពួក​គេ​​កំពុង​ពិភាក្សា​អំពី​អំពើ​ហិង្សា ​បាន​កើត​ឡើង​ ជា​ពិសេស​ការ​រំលោភ​ផ្លូវ​ភេទ​លើ​កុមារ៕ AFP/SK