ក្រុង​បាងកក៖ ​ប្រធាន​សភា​លោក ​ឈួន​ លីកផៃ ​បាន​អំពាវនាវ​ឱ្យ​សមាជិក​សភា ​និង​ព្រឹទ្ធសភា​ បង្កើត​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​មួយ ​ដើម្បី​ដោះស្រាយ​ជម្លោះ​នយោបាយ​ នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​ពិសេស​រយៈពេល ​២ ​ថ្ងៃ​ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ចន្ទ​។ ​

លោក ​ឈួន​ លីកផៃ​ ក៏​បាន​ព្រមាន​ក្រុម​អ្នក​នយោបាយ​ផង​ដែរ​ថា ​មិន​ត្រូវ​យក​កេង​ចំណេញ​លើ​សភា​នៅ​ក្នុង​មធ្យោបាយ​មួយ​ ដែល​អាច​នឹង​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់​តែ​អាក្រក់​ខ្លាំង​ឡើង​នោះ​ទេ​។​

កិច្ច​ប្រជុំ​នោះ​ បាន​កំពុង​រៀបចំ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ចន្ទ ​និង​ថ្ងៃ​អង្គារ​ ត្រូវ​បាន​កោះ​ប្រជុំ​ស្ថិត​នៅ​ក្រោម​ច្បាប់​រដ្ឋធម្មនុញ្ញ​មាត្រា ​១៦៥ ​ដែល​បាន​ចែង​ថា ​រដ្ឋាភិបាល​អាច​ស្នើ​សុំ​ឱ្យ​បើក​កិច្ច​ប្រជុំ​សភា ​និង​ព្រឹទ្ធសភា​រួម​គ្នា​មួយ​ ដើម្បី​ពិភាក្សា​ទូទៅ​ដោយ​គ្មាន​ការ​បោះឆ្នោត ​ស្តាប់​យោបល់​របស់​ក្រុម​សមាជិក​ ស្តីពី​បញ្ហា​សំខាន់ៗ​នោះ​ទេ។​

កិច្ច​ប្រជុំ​ពិសេស​ កំពុង​ធ្វើ​ឡើង​នៅ​មុន​សមាជិក​សភា​ គ្រោង​វិល​ត្រឡប់​មក​ប្រជុំ​ជា​ផ្លូវ​ការ​វិញ​ នៅ​ថ្ងៃទី ​១​ ខែ​វិច្ឆិកា ​ខាង​មុខ​នេះ​។​

លោក ​ឈួន​ លីក​ផៃ ​ក៏​បាន​ថ្លែង​ផង​ដែរ​ថា ​សមាជិក​សភា​ខ្លះ​ ​មិន​បាន​ឯកភាព​ជាមួយ​ការ​បើក​កិច្ច​ប្រជុំ​ពិសេស​​នោះ​ទេ​ ដោយ​បាន​លើក​ឡើង​អំពី​ជម្លោះ​ក្រុម​អ្នក​នយោបាយ​គូបដិបក្ខ​ អាច​នឹង​ឆ្លៀត​ឱ​កាស​នេះ​ ដើម្បី​ចង្អុល​ស្តី​បន្ទោស​ជាជាង​ធ្វើ​ការ​រួម​គ្នា​ សម្រាប់​បំណង​ល្អ​របស់​ប្រទេស​ថៃ ​១ នេះ​ណាស់​។​

លោក​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​បាន​ប្រាប់​ក្រុម​សមាជិក​សភា​ថា ​ពួក​គេ​ត្រូវ​តែ​ព្យាយាម​ ដើម្បី​ទប់ស្កាត់​តាមរយៈ​ការ​ធ្វើ​សហប្រតិបត្តិការ​ និង​ការ​បង្ហាញ​អំពី​គំនិត​យោបល់​ដែល​មាន​ប្រយោជន៍​ ហើយ​នេះ​ គឺ​មិន​មែន​ជា​កិច្ច​ពិភាក្សា​រិះគន់​ខ្លាំងៗ​នោះ​ដែរ»​។​

ការ​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​ការ​រៀបចំ​សន្តិសុខ​ នៅ​ក្នុង​ករណី​ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​ដង្ហែ​ក្បួន​ទៅ​កាន់​សភា​ ខណៈ​សភា​កំពុង​តែ​ប្រជុំ​នៅ​ទីនោះ​ លោក ​ឈួន​ លីកផៃ ​បាន​ថ្លែង​ថា ​លោក​មាន​ជំនឿ​ថា ​ស្ថានការណ៍​នោះ​ នឹង​មិន​ក្លាយ​ជា​អំពើ​ហិង្សា​ និង​ការ​អនុវត្ត​មិន​ឲ្យ​កងកម្លាំង​ប៉ូលិស ​ឬ​យោធា​នឹង​មិន​ចាំបាច់​ត្រូវ​ដាក់​ពង្រាយ​នោះ​ដែរ​។​

លោក ​អាតថាគូន​ ស៊ីរិឡាតថាយ៉ាគូន​ ជា​សមាជិក​សភា ​១ រូប​ របស់​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​ កំពុង​គ្រប់គ្រង​អំណាច ​(PPRP) ​និង​ជា​អ្នក​តម្រង់​ទិស​រដ្ឋាភិបាល​បាន​ថ្លែង​ថា ​ក្រុម​គណបក្ស​ចម្រុះ​បាន​ណែនាំ​ឱ្យ​សមាជិក​សភា​ ចូលរួម​ប្រជុំ​ឱ្យ​បាន​គ្រប់គ្រាន់​។​

លោក ​អាតថាគូន​ បាន​ថ្លែង​ថា​ កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ចន្ទ​ គ្រោង​ចាប់​ផ្តើម​នៅ​ម៉ោង ​៩​ និង ​៣០ ​នាទី​ព្រឹក​ ហើយ​បញ្ចប់​ទៅ​វិញ​នៅ​ម៉ោង ​១០ ​យប់​ ដោយ​បាន​ចំណាយ​ពេល​អស់ ​១២ ​ម៉ោង​ និង ​៣០ ​នាទី​ ហើយ​កិច្ច​ប្រជុំ​នោះ​នឹង​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​បើក​ចំហ ​មិនមែន​ជា​កិច្ច​ប្រជុំ​បិទទ្វារ​នោះ​ទេ​។​

លោក​ អាត​ថា​គូន ​បាន​ថ្លែង​ថា ​ក្រុម​សមាជិក​សភា​នឹង​ត្រូវ​បាន​គេ​អនុញ្ញាត​ ឱ្យ​និយាយ​ និង​ផ្តល់​យោបល់​ដល់​រដ្ឋាភិបាល​អំពី​របៀប​​ដោះ​ស្រាយ​បញ្ហា​នា​នា​ ដោយ​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​ និង​គណបក្ស​ផាឡាំង​ប្រាឆារ៉ាត់​ PPRP ​បាន​រៀបចំ​ព័ត៌មាន​អំពី​​ស្ថានការណ៍​បច្ចុប្បន្ន ដើម្បី​បង្ហាញ​ដល់​អង្គ​ប្រជុំ​នេះ​​៕ BKP/SK